នៅ​រដូវ​កាល​នេះ​ Man City ក្លាយ​ជា​ក្រុម​ដំបូង​ ដែលរកគ្រាប់​បាន​…

ក្នុងចំណោមក្រុមលីគធំៗទាំង៥នៅ​អឺរ៉ុប​មានបារាំង, អាល្លឺម៉ង់​, អ៊ីតាលី​ និង​អេស្ប៉ាញ មានតែក្រុម Manchester City ​ក្លាយ​ជា​ក្រុម​ដំបូង​ ដែល​ស៊ុត​បញ្ចូល​ទី​បាន​១០០​គ្រាប់​នៅ​រដូវ​កាល​នេះមុនគេ។

Man City បានបាត់បង់៣ពិន្ទុ ក្រោយចាញ់ Leicester City ២-១​ ប៉ុន្តែក្រោយមក Man City បានឈ្នះ​៦​ប្រកួត​ជាប់​គ្នា​ចុង​ក្រោយដោយស៊ុត​បញ្ចូលទី​គូ​ប្រកួត​២៧​គ្រាប់​ និង​របូត​វិញ​តែ​ត្រឹមតែ២គ្រាប់​ប៉ុណ្ណោះ។

នៅក្នុងការប្រកួត​យប់មិញនេះផងដែរ Manchester City បានយកឈ្នះ Huddersfield Town ៣​ទល់​នឹង​០ ដែលជាស្នាដៃរបស់ Danilo, Sterling និង​ Sané ​ហើយពិន្ទុរបស់ Man City បានកើនដល់៥៦​ពិន្ទុ ដែលតិចជាក្រុមលេខ១ Liverpool ៤ពិន្ទុ។

សម្រាប់ការប្រកួតបន្ទាប់ជាកា​រប្រកួតជើងទី២ League ដែលក្រុម​លោក​ Pep Guardiola ត្រូវធ្វើដំណើរទៅ​ទឹកដី Burton ខណៈជើង​ទី១​ ពួកគេ​បាន​យក​ឈ្នះរហូត​ ៩-០ រួច​មក​ហើយ៕