Broner និយាយទាំងមិនអស់ចិត្តថា Pacquiao លួចជ័យជម្នះរបស់ខ្លួន

503

ក្រោយពេលដែលចាញ់ Manny Pacquiao នៅក្នុងការប្រកួតកាល​ពី​ម្សិលមិញ អ្នក​ប្រដាល់​អាមេរិក Andrien Broner បានបង្ហាញពីអារម្មណ៍​មិន​ពេញ​ចិត្ត​​ចំពោះការសម្រេចចិត្តរបស់គណៈកម្មការ អំឡុង​ពេល​​ធ្វើ​ការ​សម្ភាសន៍ថា  Pacquiao លួចជ័យជម្នះរបស់ខ្លួន។

អ្នក​ប្រដាល់​វ័យ​២៩​ឆ្នាំរូបនេះ បានដើរ​ចូល​សង្វៀន​នៅ MGM Grand ដោយមាន​ទំនុក​ចិត្ត​យ៉ាង​ខ្ពស់ ក្នុងកា​រប្រកួតជាមួយ  Pacquiao។ ប៉ុន្តែនៅក្នុងកា​រប្រកួត Broner ស្ទើរ​តែ​ចាញ់មុនចប់ការប្រកួតកួ​ត​ទៅ​ហើយ ដោយត្រូវអ្នក​ប្រដាល់​ហ្វីលីពីន ដេញតាមវាយស្ទើរគ្រប់ទឹក និងត្រូវជាច្រើនដៃទៀតផង។

Manny Pacquiao អាចការពារខ្សែ​ក្រវាត់បាន ដោយឈ្នះដោយពិន្ទុ​ឯកច្ឆន្ទ តែ Broner បាន​សម្ដែង​ការ​មិន​ពេញ​ចិត្តចំពោះបរាជ័យមួយនេះ និងបាននិយាយថា “​ខ្ញុំ​​វាយ​គេ គ្រប់គ្នា​នៅ​ទៅ​នោះ​ឃើញ​ខ្ញុំ​វាយ​ត្រូវ​គេ។ ខ្ញុំ​បាន​គ្រប់គ្រង​ការ​ប្រកួត។ Pacquiao វាយ​មិន​សូវ​ចំ​គោល​ដៅ​ទេ ហើយ​ខ្ញុំវាយ​គេចំ​ពេញ​ៗ​ល្អ។ ខ្ញុំ​ឈ្នះ​គេ”៕

 

CMA_LongBanner
អត្ថបទដែលជាប់ទាក់ទង
Open

Close