BREAKING NEWS: កោះភាគកណ្ដាលឥណ្ឌូណេស៊ី ត្រូវវាយប្រហារគ្រោះរញ្ជួយដីកម្រិត៦រ៉ិចទ័រ

អន្តរជាតិ៖ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី២២ ខែមករា ឆ្នាំ២០១៩ បានចេញផ្សាយ គ្រោះរញ្ជួយដីកម្រិត ៦រ៉ិចទ័របានវាយប្រហារលើតំបន់ភាគខាងត្បូងទីក្រុង Raba នៃកោះ Sumbawa ស្ថិតនៅភាគកណ្ដាល ប្រទេសឥណ្ឌូណេស៊ី នៅព្រឹកថ្ងៃអង្គារនេះ។

គ្រោះរញ្ជួយដីនេះមានជម្រៅ២៥គីឡូម៉ែត្រទៅក្នុងដី និងស្ថិតនៅចំងាយ២១៩គីឡូម៉ែត្រ នៃភាគខាងត្បូងទីក្រុង Raba។ ប៉ុន្តែភ្លាមៗ មិនទាន់មានសេចក្ដីរាយការណ៍ពីជនរងគ្រោះ ឬការខូចខាតនៅឡើយទេហើយក៏មិនមានការប្រកាសអាសន្ន ពីរលកយក្សស៊ូណាមិដែរ។នេះបើតាមទីភ្នាក់ងារស្ទាបស្ទង់ភូមិសាស្ត្រអាមេរិក USGS។

គួរជម្រាបថា កាលពីឆ្នាំ២០១៨ ប្រទេសឥណ្ឌូណេស៊ី បានរងគ្រោះដោយសារគ្រោះរញ្ជួយដី និងរលកយក្សស៊ូណាមិជាបន្តបន្ទាប់ដែលបាន ផ្ដាច់ជីវិតមនុស្សច្រើនជាង ៣,០០០នាក់៕