កប៉ាល់ដឹកឧស្ម័ន២គ្រឿង​នៅ​ច្រកសមុទ្រ Kerch ឆេះបង្កឲ្យមនុស្សស្លាប់១១នាក់

47

អន្តរជាតិ៖ ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ តាមការផ្សាយចេញនៅព្រឹកថ្ងៃអង្គារ ទី២២ ខែមករា ឆ្នាំ២០១៩ មនុស្សយ៉ាងតិច១១នាក់បានបាត់បង់ជីវិត បន្ទាប់ពីកប៉ាល់ដឹកឧស្ម័ន LNG ចំនួនពីរគ្រឿង​ត្រូវភ្លើងឆាបឆេះ នៅ​ច្រក​សមុទ្រ Kerch ​ដែលតភ្ជាប់សមុទ្រខ្មៅនិងសមុទ្រ Azov។

តួលេខចុងក្រោយបំផុតបានបញ្ជាក់ថា មនុស្ស១១នាក់បាន​ស្លាប់​និង​១២នាក់នៅមានជីវិត ខណៈ​ប្រតិបត្តិការរុករកនិងជួយសង្រ្គោះកំពុងតែបន្តប្រព្រឹត្តទៅ។ នាវិកសរុប​៣១នាក់ ក្នុងនោះមានទាំងជនជាតិតួកគីនិងឥណ្ឌា ត្រូវគេរាយការណ៍ថា មានវត្តមាននៅលើកប៉ាល់ដឹកឧស្ម័ន​ទាំង​​ពីរគ្រឿង​ខាងលើដែលមានដោតទង់ជាតិប្រទេសតង់ហ្សានី។

គួរជម្រាបថា យោងតាមព័ត៌មានបឋម ហេតុការណ៍ផ្ទុះបានកើតមានឡើងលើកប៉ាល់មួយគ្រឿង និងបង្កជាអណ្តាតភ្លើងដែល​ក្រោយ​មករីក​រាលដាលទៅដល់កប៉ាល់មួយគ្រឿង ក្នុងអំឡុងពេលកប៉ាល់ទាំងពីរកំពុងផ្ទេរឧស្ម័ន LNG៕

CMA_LongBanner
អត្ថបទដែលជាប់ទាក់ទង
Open

Close