Ronaldo​ អាចរួចពី​ការ​ជាប់​ពន្ធនាគារ ក្រោយយល់ព្រមបង់ប្រាក់​ពិន័យ​ ករណី​គេច​ពន្ធ​នៅ​អេស្ប៉ាញ

ខ្សែ​ប្រយុទ្ធ​ Juventus កីឡាករ​ Cristiano Ronaldo បានរួចផុតពីការជាប់ពន្ធនាគារ ក្នុងករណីដែលរូបគេបានគេចពន្ធនៅអេស៉្បាបាញ ដោយសារតែកីឡាកររូបនេះ សម្រេចច​ិត្តបង់ប្រាក់ពិន័យ​យ៉ាង​ច្រើន​ ជូនរដ្ឋាភិបាល។

ក្រោយពីគេរកឃើញថាកីឡាករព័រទុយហ្គាល់រូបនេះ បានគេចពន្ធក្នុងអំឡុងពេល ប្រកប​អាជីព​នៅ​ប្រទេស​អេស្ប៉ាញ ទើបគេតម្រូវឱ្យ បង់នូវប្រាក់ពិន័យចំនួន ១៨.៨​លាន​អឺរ៉ូ (ប្រហែល​ជាង​ ២១​លាន​ដុល្លារ​)។

តុលាការបានបន្ធូរបន្ថយទោសដល់ កីឡាករូបនេះ ដោយសារតែវាកំហុសលើកទី១ និងជាទោស​អហិង្សា​ ហេតុនេះរូប​គេនឹងមិនចំណាយ​ពេលនៅក្នុងបន្ទប់​ឃុំឃាំង សូម្បីតែមួយ​ថ្ងៃ​ឡើយ ប៉ុន្តែតាមពិតទៅ រូបគេត្រូវជាប់ឃុំឃាំងរហូតដល់២៣ខែឯណោះ។

Ronaldo បានស្នើរសុំ បើកបរឡាន​បរ​ឡាន​ចូល​អគារ​កាត់ក្ដី​ តែត្រូវបានតុលាការបដិសេធ។ ហើយខ្សែ​ប្រយុរូបនេះ រួមទាំងមិត្តស្ររបស់គេបានដើរចូល​តុលាការ ដោយ​ស្នាម​ញញឹម​ ហើយ​ថែម​ទាំង​បាន​ចុះ​ហត្ថលេខា​អនុស្សាវរីយ៍ឱ្យ​អ្នក​គាំទ្រ​របស់​ខ្លួនទៀតផង។

មិនមែនមានតែ Ronaldo នោះទេ កន្លងទៅក៏ធ្លាប់មានកីឡាករជាច្រើនដែលបានគេចពន្ធដូចនេះ ក្នុងក៏មានលោក Xabi Alonso ដែលជាអតីត​មិត្តរួមក្រុម​របស់​ Ronaldo និង​ ជា​អតីត​ខ្សែ​បម្រើ​អេស្ប៉ាញ ក៏​ធ្លាប់បាន​បង្ហាញ​មុខ​ក្នុង​ការ​កាត់ទោស​រឿង​គេច​ពន្ធ​នេះ​ដែរ ប្រសិនបើរកឃើញថាមានទោស នោះរូបគេនឹងត្រូវប្រឈម​នឹង​ការ​ជាប់​ពន្ធនាគាររយៈពេល​ ៥​ឆ្នាំ៕