មានភាគរ​យច្រើនដែល ​Liverpool អាចនឹង​ទៅប្រកួតមិត្តភាព ជាមួយ​ក្រុម​ជម្រើស​ជាតិ​​វៀតណាម

49

នៅអំឡុង​រដូវ​ក្ដៅ​នេះ សហព័ន្ធ​បាល់ទាត់​វៀតណាម ​នឹងគ្រោងរៀបចំព្រឹត្តិការណ៍ប្រកួ​តដ៏ធំមួយនៅ​ទីក្រុង​ហាណូយ​ ដោយអញ្ចើញ​ក្លឹបធំហង្ស​ក្រហម​ Liverpool ឱ្យប្រកួត​មិត្តភាព​ជាមួយ​ក្រុម​ជម្រើស​ជាតិ​វៀតណាម។

សហព័ន្ធ​បាល់ទាត់​វៀតណាម​គ្រោង​អញ្ជើញ​ក្លឹប​ធំ​អឺរ៉ុប​ហង្ស​ក្រហម​ Liverpool ឲ្យ​ទៅ​ប្រកួត​មិត្តភាព​ជាមួយ​ក្រុម​ជម្រើស​ជាតិ​របស់​ពួកគេ​នៅ​ទីក្រុង​ហាណូយ​អំឡុង​រដូវ​ក្ដៅ​នេះ។​

ក្រោយពីការប្រកួតនៅ English Premier League ចប់ ក្រុមកំពូលតារាង  Liverpool នឹងមានគម្រងទៅប្រកួត​កម្ដៅ​សាច់ដុំ​នៅ​អាស៊ី​ ដែលនឹងត្រូវប៉ះ​ចិន​ និង​ថៃ។ មិនតែប៉ុណ្ណោះក្លឹបយក្សមួយនេះ ក៏អាចនឹងមានគោលបំណង ទៅប្រកួតជាមួយ​វៀតណាមដែរ ដោយការ​ប្រកួត​គ្រោង​ធ្វើ​នៅ​កីឡដ្ឋាន My Dinh នា​រដ្ឋធានី​ហាណូយ។

កាលពីមុនប្រទេសជិតខាង​កម្ពុជា​មួយ​នេះ​​ ក៏ធ្លាប់ស្វាគមន៍ក្រុមធំៗ មួយចំនួនដែរ មានដូចជា  Arsenal ក្នុង​ឆ្នាំ​២០១៣ និង​​ Manchester City ក្នុង​ឆ្នាំ​២០១៧​ ហើយពួកគេរំពឹងទុកថា ក្រុម ​Liverpool នឹង​មានវត្តមាននៅលើទឹកដីរបស់ខ្លួន និងអាចឱ្យអ្នកគាំទ្រ ​Liverpool នៅវៀតណាម​បានជួបកីឡាករក្នុងដួងចិត្តរបស់ពួកគេជាច្រើនដូចជា Salah, Virgil Van Dijk និង​ Xherdan Shaqiri ជាដើម៕

 

CMA_LongBanner
អត្ថបទដែលជាប់ទាក់ទង
Open

Close