តើការជឿលើជំនឿមួយនេះ បងប្អូនយល់ឃើញបែបណា…? 

114

ថៃ៖ កាលពីពេលថ្មីៗនេះមាន Facebook មួយឈ្មោះថា Pimpitchaya Pam Arkarajiratthikarm ដោយបានបង្ហោះរូបភាពប៉ុន្មានសន្លឹក ដែលមើលទៅវាហាក់បីដូចជាជ្រុលបន្តិចទៅហើយ ព្រោះពួកគេទាំងនោះទៅព្យាបាលជំងឺដោយសារឲ្យគ្រូយកជើងរបស់គាត់ដាក់នៅលើក្បាលតែម្តង ក្នុងនោះផងដែរម្ចាស់ Facebook រូបនេះក៏បានសរសេរបញ្ជាក់បន្ថែមទៀតថា៖

ជំនឿងុបងុលបែបនេះ ដូចជាគ្មានការពិចារណាអ្វីសោះ ដែលជាធម្មតាជនជាតិថៃ ដទៃទៀតគេតែងតែចាត់ទុកក្បាលជាកន្លែងដែលខ្ពង់ខ្ពស់ និងមានតម្លៃផងដែរ ដែលខុសពីជើង តែពីរនាក់នេះវិញឲ្យគេយកជើងមកដាក់លើក្បាលដើម្បីព្យាបាលជំងឺទៅវិញ បើពូកែម្លឹងៗមន្ទីពេទ្យគេបិទចោលអស់ហើយ។តែយ៉ាងណាក្ដីនេះជាជំនឿរបស់បុគ្គលម្នាក់ៗ យើងមិនអាចហាមឃាត់ពួកគេបានទេ តែវាដូចជាជ្រុលបន្តិចទៅហើយ ចុះប្រិយមិត្តវិញយល់យ៉ាងណាដែរ?

ហើយនៅក្នុងរឿងនេះបានគេកំពុងចែកចាយតៗពេញប្រទេសថៃតែម្តងជាពិសេស គឺជារឿងរាវមួយដែលកំពុងមានភាពល្បីល្បាញបំផុតនៅលើពិភពអនឡាញ។ ដូចនេះបងប្អូនទាំងឡាយអាចធ្វើការពិចារណាបានមុនពេលដែលទទួលយកនូវអ្វីដែលមើលទៅវាមិនសាកសមធ្វើ ហើយជឿរឺមិនជឿវាអាស្រ័យទៅលើបងប្អូនជាអ្នកឲ្យតម្លៃទេ គ្មាននរណាអាចបង្ខំ រឺហាមឃាត់ឡើយ ហើយរូបទាំងអស់នេះក៏ជាការដាស់ទឿនចំពោះមនុស្សទូទៅដែលមានជំនឿលើអ្វីមួយដែលវាហួសហេតុផងដែរ។ ដោយ ហង្ស សុភាព

CMA_LongBanner
អត្ថបទដែលជាប់ទាក់ទង
Open

Close