Barca ស្ថិតក្នុងស្ថានភាពគ្រោះថ្នាក់ ក្រោយពីចាញ់ Sevilla ក្នុងជើងទីមួយ

48

ម្ចាស់គ្រងដំណែងជើងឯក Copa del Rey ៤​សម័យ​កាល​ជាប់​គ្នា​ Barcelona កំពុងតែស្ថិតក្នុងស្ថានភាពគ្រោះថ្នាក់ ដែលអាចនឹងធ្លាក់ពីការប្រកួត​ក្របខ័ណ្ឌនេះ ក្រោយពីចាញ់ Sevilla ២​ទល់​នឹង​០ ក្នុងជើងទី១។

នៅក្នុងកា​រប្រកួត​យប់មិញនេះ ក្រុមភ្ញៀវ Barcelona គ្មានឱកា​សរកគ្រាប់បាល់ សូម្បីតែ១គ្រាប់ ខណៈក្រុមម្ចាស់ផ្ទះ Sevilla អាចរកបាន២គ្រាប់ ដែលធ្វើបានដោយ Pablo Sarabia ដែល​ជា​អ្នក​បើក​ឆាក​គ្រាប់​ដំបូង​ ឱ្យSevilla នៅ​៥៨​ ហើយ​ Ben Yedder បាន​បន្ថែម​១គ្រាប់​ទៀតនៅ​នាទី​៧៦ ដែលជាគ្រាប់ទី​ពីរ​ និងជាគ្រាប់បញ្ចប់ក្តីសង្ឃឹមរបស់ Barca នៅជើងទី១នេះ។ ហើយនៅក្នុងការប្រកួតយប់មិញនេះ ក្លឹប Barcelona មិនបានដាក់ខ្សែប្រយុទ្ធឆ្នើម Messi ​ចូលលេងទេ ដោយជំនួសដោយ យ​សមាជិក​ថ្មី​ Prince Boateng លេង​ជម្រើស​ដំបូង​​ ប៉ុន្តែ​រូប​គេ​ត្រូវ​បាន​ប្តូរចេញ និងជំនួស​ដោយ​ Luis Suarez​ នៅ​នាទី​៦៣។

ក្រោយបរាជ័យនៅ​ជើង​ទី​មួយ​ វគ្គ​៨​ក្រុម​ចុង​ក្រោយនេះ​ Barcelona ត្រូវតែធ្វើឱ្យបានល្អនៅជើងទី២​ ​យ៉ាងហោចណាស់ ត្រូវឈ្នះ យ៉ាងតិច ៣​ទល់​នឹង​០ ដើម្បីអាចឈានទៅវគ្គបន្ទាប់។ ​ហើយកា​រប្រកួតជើ​ងទី២ ​នឹងត្រូវធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​៣១​ មករា​ សប្ដាហ៍​ក្រោយ ។

ក្លឹបយក្សនៅអេស្ប៉ាញមួយនេះ ធ្លាប់យក​ឈ្នះ​ Sevilla ​នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​ Copa ២​ដងរួចមកហើយ គឺ​ ២-០ ក្នុង​ឆ្នាំ​២០១៦ និង​ ៥-០ កាល​ពី​រដូវ​កាល​មុន៕

 

CMA_LongBanner
អត្ថបទដែលជាប់ទាក់ទង
Open

Close