Neymar នឹ​ងត្រូវអវត្តមានក្នុងការរ​ប្រកួត​ទល់​នឹង​ Man Utd ដោយសារតែ…

58

នៅក្នុងកា​រប្រកួត Coupe de France រវាង​ Paris Saint Germain ជាមួយនឹង​ Strasbourg កាលពីយប់មិញ ទោះបីជាឈ្នះក៏ដោយ តែ PSG មានការខ្វាយខ្វល់យ៉ាងខ្លាំង ដោយសារតែ Neymar រង​របួស​ប្រអប់​ជើង។

Neymar បាន​ដើរចេញពីទីលានទាំងទឹកភ្នែក​ ក្រោយរងរបួសត្រង់ប្រអប់ជើង ដោយសារមានការប៉ះ​ទង្គិច​គ្នា​យ៉ាង​ខ្លាំង​ជាមួយ​នឹង​ Anthony Goncalves នៅ​ដើម​វគ្គ​ទី​មួយ​ មុន​បន្ត​ប៉ះ​ជាមួយ​ Moataz Zemzemi។

វាជាក្តីកង្វល់ដ៏ខ្លាំងរបស់ ក្លឹប​យក្សនៅបារាំងមួយនេះ ដោយសារតែអាចនឹងអវត្តមាន​ខ្សែ​ប្រយុទ្ធ​សញ្ជាតិ​ប្រេស៊ីលរូបនេះ ក្នុ​ងការប្រកួតជើងទី១ជាមួយនឹងក្រុម​ Manchester United ក្នុងក្របខ័ណ្ឌ Champions League នៅថ្ងៃទី១៣​ កុម្ភៈខាងមុខ។

Neymar ត្រូវបាន​ជំនួស​ដោយ​ Moussa Diaby បន្ទាប់ពីរងរបួស ហើយ​រូប​គេ​ត្រូវបាន​​បញ្ជូន​ទៅ​មន្ទីរពេទ្យ​ ដើម្បី​ពិនិត្យ​អាការៈ​របួស។​ នៅក្នុងការប្រកួតនេះដែរ Paris បាន​យក​ឈ្នះ​ Strasbourg ដោយលទ្ធផល​ ២​ៈ០​ នៅ​ពេលចប់​ការ​ប្រកួត៕

 

CMA_LongBanner
អត្ថបទដែលជាប់ទាក់ទង
Open

Close