UI_LongBanner

ផ្សារទំនើបម៉ាក្រូខេត្តសៀមរាប ត្រូវបានដាក់សម្ពោធដំណើរការជា ផ្លូវការហើយ

240
CMA_LongBanner

សៀមរាប៖ នៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៩នេះ ឯកឧត្ដម ទៀ សីហា អភិបាលនៃគណអភិបាលខេត្ត ក្រុមប្រឹក្សាខេត្ត នាយករដ្ឋបាលខេត្ត ទីចាត់ការ អង្គភាព មន្ទីរ អង្គភាព និងអភិបាលក្រុង ស្រុក បានចូលរួម ពិធីសម្ពោធដំណើរការផ្សារ ម៉ាក្រូ សាខាខេត្តសៀមរាប បានសម្ពោធដំណើរ ការជាផ្លូវការ ក្រោមអធិបតីភាពលោក ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ។

ផ្សារម៉ាក្រូនៅកម្ពុជា គឺមាន ២ទីតាំង ដែលសាខាខេត្តសៀមរាប គឺជាទីតាំង ទី២ បន្ទាប់ពីរាជធានីភ្នំពេញ ដែលបានបើកដំណើរការរួចហើយ។ ផ្សារម៉ាក្រូ ខេត្តសៀមរាប មានទីតាំងស្ថិតនៅភូមិគោកត្នោត ឃុំកណ្តែក ស្រុកប្រាសាទ បាគង (ខាងកើតផ្សារស្វាយធំ)។

ការវិនិយោគរបស់ក្រុមហ៊ុនសាងសង់ និងបើកដំណើរការផ្សារម៉ាក្រូនៅ ក្នុងខេត្តសៀមរាបនាពេលនេះ ជាការបង្ហាញឲ្យឃើញពីកំណើនសេដ្ឋកិច្ច និងភាពជឿជាក់លើសន្តិភាព ស្ថេរភាពនយោបាយ ក្រោមការដឹកនាំរបស់ រាជរដ្ឋាភិបាលកម្ពុជា។ ផ្សារម៉ាក្រូ នឹងផ្តល់ឱកាសដល់ប្រជាកសិករ និងសហគ្រាសផលិតក្នុងការផ្គត់ផ្គង់ទំនិញ និងកសិផលមកដល់ផ្សារម៉ាក្រូ ព្រមទាំងបានផ្តល់នូវការងារដល់ប្រជាពលរដ្ឋប្រមាណ ២៤០នាក់ផងដែរ។

ក្នុងឱកាសនេះផងដែរ ផ្សារម៉ាក្រូ ក៏បានផ្តល់នូវអំណោយបរិច្ចាគ ដល់សិស្សានុសិស្សក្រីក្រ១៥នាក់ មកពីវិទ្យាល័យស្វាយធំ និអារញ្ញរង្សី៕

GoldenSky-LongBanner
អត្ថបទដែលជាប់ទាក់ទង
Open

Close