ដូណាល់ ត្រាំ នាថ្ងៃសុក្រ​សប្តាហ៍នេះ (ពេលវេលានៅវ៉ាស៊ីនតោន) គឺជាបិទ​បញ្ចប់​ការបិទទ្វារ​រដ្ឋាភិបាល​អាមេរិក ដែល​មានរយៈពេល​យូរបំផុត​ប្រចាំប្រវត្តិសាស្ត្រ​រហូតដល់ ៣៥ថ្ងៃ

77

អាមេរិក៖ នាព្រឹក​ថ្ងៃសៅរ៍ ​ទី២៦ ខែមករា ឆ្នាំ២០១៩ បើតាម​ការ​ចេញផ្សាយ​ដោយ​សារព័ត៌មាន​អាមេរិក CNBCនេះបានឱ្យដឹងថា ទោះបីជាវាអាច​ត្រឹមសង្គ្រោះរដ្ឋាភិបាល​សហព័ន្ធ​បានតែបី​សប្តាហ៍ក្តី តែការ​ព្រមចុះហត្ថលេខា​លើកញ្ចប់ថវិកា​បណ្តោះអាសន្ន ដោយ​ប្រធានាធិបតី​​អាមេរិកលោក​ ដូណាល់ ត្រាំ នាថ្ងៃសុក្រ​សប្តាហ៍នេះ (ពេលវេលានៅវ៉ាស៊ីនតោន) គឺជាបិទ​បញ្ចប់​ការបិទទ្វារ​រដ្ឋាភិបាល​អាមេរិក ដែល​មានរយៈពេល​យូរបំផុត​ប្រចាំប្រវត្តិសាស្ត្រ​រហូតដល់ ៣៥ថ្ងៃ។

កញ្ចប់ថវិកា​ខាងលើនេះ នឹងផ្គត់ផ្គង់រដ្ឋាភិបាល​ចាប់ពីពេលចុះហត្ថលេខារហូត​ដល់ថ្ងៃទី​១៥ ខែកុម្ភៈខាង​មុខនេះ ដែលមានរយៈសរុប​០៣សប្តាហ៍។ ទោះបីជាបែប​នេះក្តី បញ្ហា​សន្តិសុខ​ព្រំដែន និងថវិកា ៥.៧ពាន់លានដុល្លារ​ដើម្បីកសាងជញ្ជាំង​ព្រំដែន នៅតែ​ជា​ប្រធានបទ​កំពូល​ដែលលោក ដូណាល់ ត្រាំ ត្រូវបន្តធ្វើការ​តតាំងជាមួយសភា​​ទៅមុខទៀត ខណៈ​អតីត​មហាសេដ្ឋី​អាមេរិករូបនេះ ក៏បានព្រមាន​ដាក់​ប្រទេសក្នុងគ្រាអាសន្នផងដែរ។

សូមជម្រាបថា ការបិទរដ្ឋាភិបាល​អាមេរិក​ដោយ​ផ្នែកនេះ បានធ្វើឱ្យវិស័យ​​ជាច្រើនរងផល​ប៉ះពាល់ដោយសារ​តែគ្មានបុគ្គលិក​បំពេញការងារ ហើយបុគ្គលិកខ្លះ​ក៏នៅទ្រាំ​បម្រើការងារ​ទាំងគ្មាន​ប្រាក់ចំណូល ព្រោះតែកិច្ចការងារសំខាន់មិនអាចឈប់បាន។ ការបើកទ្វារ​រដ្ឋាភិបាល​​បណ្តោះ​អាសន្ននេះ គឺមាន​រយៈពេល​តែ ២១ថ្ងៃប៉ុណ្ណោះ ដោយ​លោក ដូណាល់ ត្រាំ បានព្រមាន​រួចហើយ​ថា បើសិនជានៅកំឡុង​ពេលនេះ នៅតែ​គ្មានដំណោះស្រាយ​អ្វីមួយសម្រេច​ចេញទៀត​នោះ ការប្រកួត​ប្រជែងគ្នា​នឹងកើតមាន​ឡើងជាថ្មីម្តង​ទៀត៕

CMA_LongBanner
អត្ថបទដែលជាប់ទាក់ទង
Open

Close