១គ្រាប់របស់ Cristiano Ronaldo ជួយឱ្យ Juventus ដាច់ក្រុមលេខ២ ដល់ទៅ១១ពិន្ទុ នៅក្របខ័ណ្ឌ Serie A

គ្រាប់បាល់មួយគ្រ​ាប់ ដែលសម្រេចបានដោយកីឡាករឆ្នើម Cristiano Ronaldo ដោយការស៊ុតបាល់ពិន័យ១១ម៉ែត្រ បានជួយឱ្យ Juventus យកឈ្នះ Lazio ២​ទល់​នឹង​១។

កីឡាករសញ្ជាតិព័រទុយកាល់រ​ូបនេះ បានប្តូរមកក្រុម​រហស្សនាម​​ សេះ​បង្កង់​ Juventus ​កាល​ពី​រដូវ​ក្ដៅ ក្នុងតម្លៃ ​៩៩,២​លាន​ផោន និងបាននាំជ័យជម្ន​ះជាច្រើនប្រកួត ឱ្យក្លឹបមួយនេះ យ៉ាងណាមិញនៅក្នុងការប្រកួតយប់មិញនេះ Ronaldo អាចរកបានគ្រាប់ជ័យជម្នះឱ្យ ក្រុមភ្ញៀវវាយបកយកឈ្នះលើក្រុមម្ចាស់ផ្ទះ ដោយគ្រាប់បាល់ប៉េណាល់ទី នៅនា​ទី៨៨ ខណៈដែលម្ចាស់ នាំ​មុខ​១​គ្រាប់​មុននៅនាទី៥៩ ​ដែលជា​បាល់​ចូល​ទី​ខ្លួន​ឯង​របស់​ Emre Can ហើយ Cancelo គឺ​ជា​អ្នករកគ្រាប់​តាម​ស្មើ។​​ ក្រោយទទួលបាននូវជ័យជម្នះនេះ ក្រុមកំពូលតារាង Juventus មាន៥៩ពិន្ទុក្នុងដៃ ដាច់ក្រុមលេខ២ Napoli រហូត​១១​ពិន្ទុ​នៅ​ក្របខ័ណ្ឌ​ Serie A។

ក្រុម​ការពារ​តំណែង​ជើង​ឯក​ចាស់ Juventus រំពឹងថា នឹងអាចឆ្ពោះទៅកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៃក្របខ័ណ្ឌ Coppa Italia ដោយពួកគេជួបនឹងត្រូវប៉ះ Atalanta នៅក្នុងការប្រកួតបន្ទាប់របស់ពួកគេនៅថ្ងៃពុធសប្ដាហ៍​នេះ៕