Spurs ​ត្រូវខ្ទាតចេញពី ​FA Cup ក្រោយបរាជ័យក្រោមថ្វីដៃ Crystal Palace

46

បន្ទាប់​ពី​កាំភ្លើង​ធំ​ Arsenal នៅពេលនេះ Tottenham Hotspur ក្លាយជាក្រុមទី២ ដែលត្រូវបានខ្ទាតចេញពីកា​រប្រកួតក្របខ័ណ្ឌ ​FA Cup ក្រោយចាញ់ Crystal Palace ក្នុងលទ្ធផល ២ទល់នឹង០។​

ត្រឹមរយៈពេលមិនដល់១សប្ដាហ៍​ផង ក្រុម Spurs បានបាត់បង់ឱកាសក្នុងការដណ្តើមពានរង្វាន់​ ដល់ទៅពីគឺ​ FA Cup​ និង​ League Cup​។ ហើយនៅក្នុងការប្រកួតនេះផងដែរ ក្រុម​រហស្សនាម​ថា​មាន់​ខ្នាយ​​មាស បានអវត្តមាន Harry Kane និង​ Dele Alli ដោយ​សារ​របួស​ តែ Son Heung-min អាចចូលលេងបាន​ ព្រោះទើប​តែ​បញ្ចប់ភារកិច្ច​ជាមួយ​កូរ៉េ។ យប់មិញនេះ ក្រុុមភ្ញៀវមិនអាចតដៃបានសូម្បីតែមួយគ្រាប់ ដោយក្រុមម្ចាស់ផ្ទះអាចរកបានដល់ទៅ២គ្រាប់​ ដែលជាគ្រាប់បាល់របស់ Wickham នៅ​នាទី​ទី​៩​ និង​បាល់​ប៉េណាល់ទី​របស់​ Townsend នាទី​៣៥។

ក្រោយរដូវកាលនេះចប់ Spurs អាចនឹងមិនទទួលបានអ្វីសោះ ដោយសារនៅ Premier League មានពិន្ទុចាញ់ Liverpool រហូត​ ៩ពិន្ទុ ហើយ​នៅក្នុងក្របខ័ណ្ឌ Champions League វិញ​​នឹងត្រូវ​ប្រឈម​មុខជាមួយ​ក្រុម​ខ្លាំងៗ​ជា​ច្រើន៕

CMA_LongBanner
អត្ថបទដែលជាប់ទាក់ទង
Open

Close