ទិដ្ឋភាពក្នុងពិធីដង្ហែរសពរបស់​ ខេមរៈ​ ស្រី​ពៅ ចេញពីគេហដ្ឋាន ទៅបូជា នៅវត្តសំរោងអណ្ដែត

រាជធានីភ្នំពេញ​ ៖ តាម​​អ្វីដូច​ដែល​​បាន​កំណត់មកនូវ​ការដង្ហែ​សពរបស់​​តារាចម្រៀង​ ខេមរៈ ស្រីពៅ ​វេលា​ម៉ោង១២និង០៦នាទី​ថ្ងៃត្រង់​ថ្ងៃទី២៨ មករា ២០១៩នេះ ​ទៅ​កាន់​ វត្ត​សំរោង​អណ្តែត​ ខណ្ឌសែនសុខ​ នេះ​ជា​ទិដ្ឋភាពក្នុងពិធី​​ដង្ហែ​សព​​ស្រី​ពៅ ដែលមានវត្តមាន​​សិល្បករ-សិល្បការិនី, សិស្សសាលា និងពលរដ្ឋ​​​ចូលរួម​ដង្ហែយ៉ាង​​​ច្រើនកុះករ ដោយក្បួនរថយន្ត និងក្បួនអ្នកថ្មើជើង ក្រៅពីនោះក៏ឃេីញមានការចូលរួមពីអ្នកដំណើរ ដែលធ្វើចរាចរតាមដងផ្លូវផងដែរ​។

គួរបញ្ជាក់​​ថា ម៉ោង​​​​ដែល​​​​បាន​​​កំណត់បូជាសពកញ្ញា ខេមរៈ ស្រីពៅ នឹងចាប់​ផ្តើម​​នៅ​វេលា​ម៉ោង​០១និង១៥នាទីរសៀលថ្ងៃដដែលនេះ ។​ (ម៉េង)

ខាងក្រោមនេះជាទិដ្ឋភាពខ្លះ ក្នុងពិធីដង្ហែរសពរបស់នាង ចេញគេហដ្ឋាន ដើម្បីយកទៅបូជានៅវត្តសំរោងអណ្ដែត៖