អស្ចារណាស់! វិចិត្រករខ្មែរម្នាក់ បានគូររូប ខេមរៈ ស្រីពៅ ដូចបេះដាក់តែម្តង

77

មហាជនមួយចំនួនពិតជាធ្លាប់ស្គាល់ហើយទាក់ទងនឹងវិចិត្រករខ្មែរម្នាក់ ដែលគាត់ធ្លាប់មានស្នាដៃគូរ​គំនូរជាច្រើន ​ដូចជា​រូបលោក​វេជ្ជបណ្ឌិត Beat Richner ដែលជាអតីត​ស្ថាបនិក​នៃ​មន្ទីរពេទ្យ​គន្ធបុប្ផា ដោយមើល​ទៅ​មាន​លក្ខណៈ​ដូចគ្នា​បេះ​បិទ​តែ​ម្តង ដែល​មិន​នឹក​ស្មាន​ថា ជា​គំនូរ​ឡើយ ហើយវិចិត្រកររូបនេះ​មិន​ទាន់មាននរណាម្នាក់​ស្គាល់​ឈ្មោះ​ពិត​របស់គាត់នៅ​ឡើយនោះទេ ​ដោយ​ឱ្យស្គាល់​ត្រឹម​ឈ្មោះ​ក្រៅ​ហៅថា «វិចិត្រករ​ខ្មែរ» ប៉ុណ្ណោះ។

ចំណែកសព្វ​ថ្ងៃ​នេះ លោកមាន​ហាង​លក់​ផ្ទាំង​គំនូរ​ផ្ទាល់​ខ្លួនមួយ ​នៅ​ឯ​ក្រុង​សៀមរាប ក្បែរ​ផ្សារ​រាត្រី ហើយ​រាល់​ស្នាដៃ​គំនូរ​របស់​គាត់ពិតជា​លក់​ដាច់ សឹង​តែ​គ្មាន​គំនូរ​ឱ្យ​ភ្ញៀវ​ទាន់​តាម​តម្រូវការនោះ​ឡើយ នេះក៏ព្រោះតែរូបលោកមានស្នាដៃល្អក្នុងការគូររូបបានស្អាតៗ និងទាក់ទាញបំផុត។

ដោយឡែក តាមរយៈគណនីហ្វេសប៊ុកឈ្មោះ Artist Cambodia បានសម្តែងនូវអារម្មណ៏ដ៏ក្រៀមក្រំ និងចូលរួមរំលែកទុក្ខ ដល់ក្រុមគ្រួសារលោក ខេមរៈ សិរីមន្ត ក្រោយពីតារាចម្រៀង ខេមរៈ ស្រីពៅ បានទទួលមរណភាព។ ជាក់ស្តែងកាលពី ថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៩ ម្សិលមិញនេះ លោកវិចិត្រកររូបនេះបានសម្រេចចិត្តគូររូបរបស់ ខេមរៈ ស្រីពៅ ហើយលោកក៏បានបញ្ជាក់សារមួយក្នុងហ្វេសប៊ុកផ្ទាល់ខ្លួនរបស់លោកថា​ “ខ្ញុំបាទវិចិត្រករខ្មែរ នឹងគូររូបប្អូនស្រី ខេមរៈ ស្រីពៅ live ផ្ទាល់ នឹងសូមចូលរួមសោកស្តាយនឹងរំលែកទុក្ខដ៏ក្រៀមក្រំក្នុងក្រុមគ្រួសារបង ខេមរៈ សិរីមន្ត ផង”។

ម្យាងវិញទៀត លោកក៏បានបន្តគូររូប ស្រីពៅ រហូតដល់ព្រឹកថ្ងៃនេះទៀតផង ពិតជាមានការលះបង់ពេលវេលាខ្ពស់មែន សឹងតែមិនគួរឱ្យជឿ។ កុំឱ្យខាតពេលវេលាយូរ ដើម្បីជ្រាបកាន់តែច្បាស់ថាស្នាដៃរបស់គាត់យ៉ាងណានោះ សូមទស្សនាវីដេអូខាងក្រោម៖

https://www.facebook.com/artistcambodiaofficial/videos/2260299434225943/

ខ្ញុំបាទវិចិត្រករខ្មែរ នឹងគូរូបប្អូនស្រី ខេមរៈ ស្រីពៅ live ផ្ទាល់ នឹងសូមចូលរួមសោកស្តាយនឹងរំលែកទុក្ខដ៏ក្រៀមក្រំក្នុងក្រុមគ្រួសារបង ខេមរៈ សិរីមន្ត ផង ត

Posted by Artist Cambodia on Monday, January 28, 2019

បន្តភាគ 3 ខ្ញុំបាទវិចិត្រករខ្មែរ នឹងគូរូបប្អូនស្រី ខេមរៈ ស្រីពៅ live ផ្ទាល់ នឹងសូមចូលរួមសោកស្តាយនឹងរំលែកទុក្ខដ៏ក្រៀមក្រំក្នុងក្រុមគ្រួសារបង ខេមរៈ សិរីមន្ត ផង

Posted by Artist Cambodia on Monday, January 28, 2019

CMA_LongBanner
អត្ថបទដែលជាប់ទាក់ទង
Open

Close