UI_LongBanner

Morata នឹងទៅឱ្យលេ​ងឱ្យក្លឹប Atletico Madrid ក្នុងនាមជាកីឡាករខ្ចីជើង រហូតដល់ដំណាច់ឆ្នាំ ២០១៩-២០

105

ខ្សែប្រយុទ្ធក្រុមតោខៀវ Chelsea កីឡាករ Alvaro Morata បានចូលរួមជាមួយក្លឹប Atletico Madrid របស់អេស្ប៉ាញនៅក្នុងនាមជាកីឡាករខ្ចីជើងរហូតដល់ដំណាច់រដូវកាល ២០១៩-២០ ដែលមានរយៈពេល១៨ខែ។

កីឡាករវ័យ ២៦ ឆ្នាំរូបនេះបានផ្ទេរពីក្លឹប Real Madrid ទៅ Chelsea ក្នុងខែកក្កដា ឆ្នាំ២០១៧ ក្នុងតម្លៃ ៦០លានផោន ដែលមានកិច្ចសន្យារយៈពេលប្រាំឆ្នាំ។ រូបគេបានបង្ហាញខ្លួនចំនួន 47 ប្រកួតនៅ Premier League សម្រាប់ក្រុមតោខៀវដោយស៊ុតបញ្ចូលទីបានចំនួន 16 គ្រាប់។ Morata ធ្លាប់លេងឱ្យ Atletico ក្នុងនាមជាកីឡាករវ័យក្មេងម្នាក់មុនពេលចូលរួមជាមួយ Real Madrid។

ខ្សែប្រយុទ្ធរូបនេះ បាន​ធ្វើ​តេស្ដ​ពិនិត្យ​សុខភាព​ជាប់​ហើយ​ជាមួយ​ក្លឹប Atletico Madrid សង្ឃឹម​ថា​នឹង​អាច​ផ្លាស់​ត្រលប់​ទៅ​កាន់​ប្រទេស​អេស្ប៉ាញ​វិញ​ឆាប់​ៗ។​ ការផ្ទេរនេះធ្វើឡើងបន្ទាប់ពី Chelsea បានចុះហត្ថលេខាលើខ្សែប្រយុទ្ធ Gonzalo Higuain របស់អាហ្សង់ទីនកាលពីថ្ងៃសុក្រ។

CMA_LongBanner

ការបង្ហាញខ្លួនចុងក្រោយរបស់ Morata សម្រាប់ក្រុមតោខៀវគឺជាការប្រកួតទល់នឹងក្រុម Nottingham Forest ក្នុងក្របខ័ណ្ឌ FA Cup នៅថ្ងៃទី 5 ខែមករា ដែលគាត់បានស៊ុតបាល់បញ្ចូលទីទាំងពីរគ្រាប់ក្នុងជ័យជម្នះ ២-០។

Atletico បាននិយាយនៅលើគេហទំព័ររបស់ពួកគេថា៖ Morata បានបង្ហាញខ្លួនឯងថាជាកីឡាកររកគ្រាប់បាល់បានច្រើនជាងគេនៅក្នុងលីគ ដែលមានការប្រកួតប្រជែងច្រើនបំផុតនៅអឺរ៉ុប។

Morata បាននិយាយថា៖ “ខ្ញុំពិតជារីករាយ និងមានមោទនភាពណាស់ដែលបានមកទីនេះ។ ខ្ញុំមិនអាចរង់ចាំដើម្បីចាប់ផ្តើមហ្វឹកហាត់ជួបមិត្តរួមក្រុមថ្មីរបស់ខ្ញុំ និងលេងបានទេ” ៕

Praileela_getlow
អត្ថបទដែលជាប់ទាក់ទង
Open

Close