UI_LongBanner

មិនធម្មតាទេ! ជប៉ុន​ឈ្នះ​អ៉ីរ៉ង់ ​៣-០ ឡើងទៅវគ្គផ្តាច់ព្រ័ត្រ Asian Cup 2019

79

កាលពីយប់មិញនេះ ជប៉ុនទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង ដោយសារជ័យជម្នះលើក្រុមអ៉ីរ៉ង់​​ ដែលជាក្រុមខ្លាំងក្នុងលទ្ធផលដ៏ល្អ ៣ទល់នឹង០ ឡើងទៅ​វគ្គ​ផ្តាច់​ព្រ័ត្រ​នៃការប្រកួត AFC Asian Cup 2019។

នៅក្នុងការប្រកួតយប់មិញនេះ តង់ទី១ត្រូវបានបញ្ចប់ដោយគ្មាន គ្រាប់បញ្ជូលទីនោះទេ ប៉ុន្តែនៅតង់ទី ជប៉ុន​អាចមានលទ្ធភាព​បំប៉ោង​សំណាញ់​ទី​របស់​អ៉ីរ៉ង់​រហូត​ដល់ទៅ​៣​គ្រាប់​ ធ្វើបា​នដោយ កីឡាករ​ Yuya Osako ដែលអាចរកបាន២តែឯង ដោយការតែតបាល់បញ្ជូលទីនៅ​នាទី​ទី​៥៦​ និងការទាត់បាល់ពិន័យ​១១​ម៉ែត្របានសម្រេច​ នៅ​នាទី​ទី​៦៧ ហើយ១គ្រាប់ចុងក្រោយ ជារបស់​ Genki Haraguchi ដែលសម្រេចបាននៅចុងម៉ោង ចំណែកឯអ៉ីរ៉ង់វិញ មិនអាចតដៃបានសូម្បីតែ១​គ្រាប់។

CMA_LongBanner

កាល​ពី​វគ្គ​សន្សំ​ពិន្ទុ​ក្នុង​ពូល សង្កេតឃើញថា ជប៉ុនហាក់ដូចជាមិនបាន​បង្ហាញនូវ​ទម្រង់​លេង​ គួរ​ឲ្យ​ចាប់​អារម្មណ៍​ខ្លាំង​ប៉ុន្មាន​ទេ ក្រោយមកនៅវគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រនេះ ឃើញថាក្រុម​ខ្លាំង​ប្រចាំ​អាស៊ី​ មួយនេះ ធ្វើឱ្យមានការចាប់អារម្មណ៍មិនធម្មតាទេ។

ជប៉ុនបាន​ក្លាយ​ជា​ប្រទេស​ឈ្នះ​ជើង​ឯក​ច្រើន​ជាង​គេ ក្រោយឈ្នះជើងឯក​ទ្វីប​អាស៊ី​ AFC Asian Cup ​ដល់ទៅ៤​ដង​គឺនៅ​ឆ្នាំ​ ១៩៩២ ២០០០ ២០០៤ និង​២០១១៕

 

Praileela_getlow
អត្ថបទដែលជាប់ទាក់ទង
Open

Close