UI_LongBanner

ល្អមើលទៀតហើយ! ក្រោយចាប់​ឆ្នោត FA Cup តោខៀវ Chelsea នឹងត្រូវជួប បីសាចក្រហម Man Utd

68

ក្រោយលទ្ធផលចាប់ឆ្នោតកាលពីយប់មិញ បានប្រកាស ឃើញថាមានក្រុមជាច្រើន ដែលនឹងត្រូវប៉ះគ្នា ប៉ុន្តែអ្វីដែលពិសេសនោះគឺ ក្រុមតោខៀវ Chelsea ដែលជាក្រុមការពារដំណែងជើងឯក នឹងត្រូវបើកទ្វារស្វាគមន៍ ក្រុម​ជើងឯក​១២​សម័យ Manchester United នៅជុំទី៥នៃ​ពាន​រង្វាន់ FA Cup ដែលនឹងត្រូវប្រព្រឹត្តឡើង នៅ​ថ្ងៃ​ទី​១៥​ដល់​១៨​ ខែ​ កុម្ភៈ។

CMA_LongBanner

Chelsea បាន​ឡើង​មក​កាន់​វគ្គ​នេះ​ ក្រោយផ្តួល Sheffield Wednesday ដោយលទ្ធផល ៣ៈ០ ចំណែកឯ Man Utd វិញឈ្នះ​​ក្រុម​ខ្លាំង Arsenal ៣ៈ១។ រីឯ Manchester City គឺ ​ត្រូវ​ប៉ះ Middlesbrough ឬ Newport County ដែល​ពួក​គេ​​ត្រូវ​ជួបគ្នាជើង​ទី២ បន្ទាប់ពី​ជើង​ទី​១​ស្មើ​គ្នា​។

ខាង​ក្រោមនេះ​ជាលទ្ធផលចាប់​គូ​ប្រកួត​ទាំង​អស់​នៅ​ជុំ​ទី​៥ នៃ FA Cup ៖

  • Bristol City vs Shrewsbury Town ឬ Wolverhampton Wanderers
  • AFC Wimbledon vs Millwall
  • Doncaster Rovers vs Crystal Palace
  • Middlesbrough ឬ Newport County vs Manchester City
  • Chelsea vs Manchester United
  • Swansea vs Barnet ឬ Brentford
  • Portsmouth ឬ Queens Park Rangers vs Watford
  • Brighton & Hove Albion ឬ West Bromwich Albion vs Derby County

Praileela_getlow
អត្ថបទដែលជាប់ទាក់ទង
Open

Close