ក្នុង​​ទីផ្សារ​ចិនឆ្នាំ​២០១៨ Huawei ក្លាយជាក្រុមហ៊ុនទូរស័ព្ទ ដែល…

72

នៅក្នុងទីផ្សារ​ចិន ក្នុង​ឆ្នាំ​២០១៨ ឃើញថា Huawei ក្លាយជាក្រុមហ៊ុនទូរស័ព្ទ ដែលលក់​ស្មាតហ្វូន​បាន​ច្រើន​ជាងគេបំផុត ​ដោយមាន​ចំណែក​ទីផ្សារ ២៧ ភាគរយ​​ច្រើន​ជាង​គេបើ​ធៀប​នឹង​ឆ្នាំ​២០១៧ និងបាន​លក់​ចេញ​ស្មាតហ្វូន​​ ១០៥លានគ្រឿង ដែលកើន​ឡើង ១៦ ភាគរយ ស្របពេលដែល​ក្រុមហ៊ុន​ទូរសព្ទ​ផ្សេងៗកំពុង​ធ្លាក់​ចុះ។

Oppo ជាក្រុមហ៊ុនលេខ​២ មាន​ចំណែក​ទីផ្សារ ២០ភាគរយ និង​ធ្លាក់​ចុះ​២ ភាគរយ ឯលេខ​៣គឺ Vivo មាន​ចំណែក​ទីផ្សារ ២០ភាគរយ និង​​កើន​៩ ភាគរយ។ លេខ៤ បានទៅ​លើ ក្រុមហ៊ុន​ MiXiaomi ដែលមាន​ចំណែក​ទីផ្សារ ១២ភាគរយ និងធ្លាក់​ចុះ​៦ ភាគរយ។ ចំណែកឯក្រុមហ៊ុនយក្សរបស់អាមេរិច Apple មានចំណែក​ទីផ្សារ ត្រឹមតែ៩ ភាគ ដែលធ្លាក់ចុះដល់ទៅ ១៣ ភាគរយ។ ហើយក្រុមហ៊ុន​ផ្សេង​ទៀត​មាន​ចំណែក​ទីផ្សារ ១២ភាគរយ និង​ថយ​ចុះរហូត​៦០​ភាគរយ​ នេះបើ​ធៀប​​នឹង​ឆ្នាំ​២០១៧។

សូមបញ្ជាក់បន្ថែមថាក្នុង​​ឆ្នាំ​២០១៨ ​ស្មាតហ្វូន​ដែលត្រូវ​ចែកចាយលើ​ទី​ផ្សារ​ប្រទេស​ចិន ​មាន​ចំនួន ៣៩៦ លាន​គ្រឿង​ ដោយមានការធ្លាក់ចុះ១៤ ភាគរយ​ពី​ឆ្នាំ​២០១៧ ហើយការធ្លាក់ទាប​បំផុត ​ចាប់​តាំង​ពី​ឆ្នាំ​២០១៣ មក​៕

 

CMA_LongBanner
អត្ថបទដែលជាប់ទាក់ទង
Open

Close