ក្រោយ សុគន្ធ និសា បកស្រាយបទ “ទុក្ខស្រីប្តីព្រាត់”  ស្រាប់តែ សម្ដេចតេជោ ហ៊ុន សែន ពោលពាក្យសរសើរថា…

81

អ្នកនាង សុគន្ធ និសា គឺជាតារាចម្រៀងដ៏ល្បីមួយរូប ដែលមានទឹកដមសម្លេង​ពិរោះក្រអួន ក្រអៅ មិនថាបទបែបសម័យ ឬបុរាណនោះទេ។ដោយឡែក កាលពីថ្ងៃ​ទី២៨​ ខែ​មករា​ ឆ្នាំ២០១៩​ ម្សិលមិញនេះ សុគន្ធ និសា បានចូលរួមកម្មវិធីចម្រៀងគ្រួសារខ្មែរ ដើម្បីចូលរួមធ្វើការបកស្រាយបទចម្រៀងដ៏ពិរោះៗសម្រាប់ជូនប្រិយមិត្តទាំងអស់ ។ ក្នុងនោះដែរ គេសង្កេតឃើញថា អ្នកនាង សុគន្ធ និសា បានបកស្រាយបទចម្រៀងជាច្រើនដូចជា បទ «ទុក្ខស្រីប្តីព្រាត់« បទ «ស្ពានសាងស្នេហ៍» បទ «ចម្ការសំរោង» និងបទ «មាតាដៃមួយរយ»។

ជាមួយគ្នានេះដែរ អ្នកនាង សុគន្ធ និសា បានបកស្រាយបទចម្រៀងមួយបទយ៉ាងពិរោះចាក់ដោតអារម្មណ៍ជាខ្លាំង រហូតដល់ថ្នាក់ធ្វើឱ្យអ្នកស្តាប់ទាំងអស់លង់ទៅហ្នឹងបទមួយនេះខ្លាំងណាស់ ព្រោះឃើញ និសា បានដាក់អារម្មណ៍មនោសញ្ចេតនា ក្នុងបទមួយនេះបានល្អខ្លាំងណាស់ និងមានអ្នកខ្លះស្រក់ទឹកភ្នែកតាមបទចម្រៀងមួយនេះផងដែរ។ ដោយបទនេះមានចំណងជើងថា “ទុក្ខស្រីប្តីព្រាត់” ហើយក៏ជាលើកទី១ សម្រាប់ សុគន្ធ និសា ក្នុងការបកស្រាយបទចម្រៀងមួយនេះដែរ។

យ៉ាងណាមិញ សម្រាប់កម្មវិធីយប់មិញនេះដែរ អ្វីដែលពិសេស និងគួរឱ្យរំភើបសម្រាប់តារាចម្រៀងរូបស្រស់អ្នកនាង សុគន្ធ និសា ខណៈពេលដែលនាងបង្ហើរសំនៀងបកស្រាយបទចម្រៀង “ទុក្ខស្រីប្តីព្រាត់” ស្រាប់តែ សម្តេចតេជោ ហ៊ុន សែន ដែលជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានពោលពាក្យសរសើរថា អ្នកនាង សុគន្ធ និសា ពិតជាបកស្រាយបទចម្រៀងមួយបទនេះ បានយ៉ាងល្អ និងពីរោះខ្លាំងណាស់់។

ដូចនេះដើម្បីជ្រាបកាន់តែច្បាស់ សូមទស្សនា និងស្តាប់អ្នកនាង សុគន្ធ និសា បង្ហើរសំនៀងបទនេះ ពីរោះយ៉ាងណានោះ តោះទស្សនាវីដេអូខាងក្រោម៖

🔴Live សូមអញ្ជេីញទស្សនា​ ចម្រៀងគ្រួសារខ្មែរ! ថ្ងៃនេះលោកអ្នកនឹងប្លែកអារម្មណ៏ជាមួយសម្លេងឯកតន្ត្រី(ខ្សែមួយ)​ រីករាយទស្សនានិងសណ្តាប់ទាំងអស់គ្នា

Posted by ចម្រៀងគ្រួសារខ្មែរ on Monday, January 28, 2019

CMA_LongBanner
អត្ថបទដែលជាប់ទាក់ទង
Open

Close