មិនគួរឱ្យជឿ! នាយក្ដឹប ត្រូវបានពេទ្យនៅថៃ បញ្ជូនមកខ្មែរវិញហើយ ដោយសារតែលោក….

993

ភ្នំពេញ៖ បន្ទាប់ពីតារាកំប្លែង នាយ ក្ដិប ត្រូវបានបញ្ជូនទៅសម្រាប់ព្យាបាលនៅឯប្រទេស ថៃ នោះធ្វើឱ្យទស្សនិកជនជាច្រើន មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ពីស្ថានភាពជំងឺ របស់លោក ដែលមានសភាពកាន់តែធ្ងន់ធ្ងរ និងមិនធូរស្រាលទាល់តែសោះ ។ បើទោះបីជាយ៉ាងនេះក៏ដោយ ក៏ក្រុមគ្រួសាររបស់លោក នៅតែព្យាយាមស្វែងរក ជំនួយក្នុងការព្យាបាលជំងឺ របស់នាយ ក្តិប គ្រប់មធ្យោបាយទាំងអស់ផងដែរ ។

ប៉ុន្តែការសំរាកព្យាបាលនៅប្រទេសថៃមិនបានមួយខែផងនោះក៏ស្រាប់តែកាល់ពីប៉ុន្មានម៉ោងមុននេះ គេសង្កេតឃើញមានការសម្ដែងអារម្មណ៍សោកសៅជាច្រើន បន្ទាប់ពីគណនីហ្វេសប៊ុកកូនស្រីរបស់លោក ដែលមានឈ្មោះថា Srey Na FC បានបង្ហោះឱ្យដឹងថា លោកនឹង​​​​​​​​​​​​​​​​​​​​​​​​ត្រូវបញ្ជូនមកប្រទេសកម្ពុជាវិញហើយ ដោយសារតែពេទ្យគេនិយាយថា អស់សង្ឃឹមក្នុងការព្យាបាលហើយ។

ជាក់ស្តែងកូនស្រីរបស់នាយក្ដឹប​​​​​​​​​​​​​​​​​បានបង្ហោះសារមួយដោយនិយាយដូច្នេះថា៖ «29.01.2019 សូមអោយការវិលត្រឡប់របស់ ឳ ប្រកបដោយសុវត្តិភាពផងចុះ ឳក្ដឹប ត្រឡប់មកផ្ទះវិញហើយសូមអោយ ឳ ឆាប់ជាពីជំងឺណា ឳ ម៉ែគាត់និងព្យាយាមទោះពេទ្យថៃនិយាយថាយ៉ាងមិចក៏ដោយក៏ម៉ែនៅតែព្យាយាមមើលថែ ឳ ដែលឳ ត្រូវតែតស៊ូណាដើម្បីកូនៗនិងម៉ែឳ មិនត្រូវទៅ​​​​​​​​​​​​​​​​​​​ណាទេលឺទេ ឳនាយ (ក្ដឹប)តារាកំប្លែងជើងចាស់ទោះល្បីខ្លាំងតែមិនសុះសាយ»៕

CMA_LongBanner
អត្ថបទដែលជាប់ទាក់ទង
Open

Close