UI_LongBanner

លោកគង់ មង្គល ប្រធានសហគមបឹងពារាំង ចេញបកស្រាយបដិសេធរឿងអ្នកកាសែតចោតប្រកាន់ថា លោកបញ្ជាកូនចៅសម្លាប់អ្នកការសែត

64

សៀមរាប៖ អ្នកកាសែតជាច្រើននាក់បានចោត លោក គង់ មង្គល ប្រធានសហគមបឹងពារាំងថាបញ្ជាឱ្យក្រុមកូនចៅរបស់ខ្លួនសម្លាប់អ្នកកាសែតម្នាក់ តែមិនបានសម្រេចកាលពីថ្ងៃទី២៦ ខែមករា ឆ្នាំ ២០១៩នៅវេលាម៉ោងប្រហែល៧ល្ងាច ដោយមានករណី ចាប់វាយសម្លាប់អ្នកកាសែតម្នាក់ក្នុងចំណោមបីនាក់ នៅចំនុចរោងកណ្តាលដៃមនោ បឹងពារាំង ស្ថិតក្នុងសង្កាត់ជ្រាវ ក្រុងសៀមរាប ហើយជនដៃដល់ត្រូវបានគេស្គាល់ថា ជាបក្សពួករបស់លោក គង់ មង្គល ប្រធានសហគមបឹងពារាំង ហើយជាបញ្ជារបស់លោក គង់ មង្គលតែម្តង។
ជនរងគ្រោះមានឈ្មោះ ស៊ីម ឈីវឈានពិសិដ្ឋ ភេទប្រុស អាយុជាង៥០ឆ្នាំ រស់នៅក្នុងក្រុងសៀមរាប កាន់កាតកាសែត សមាគមអ្នកសារព័ត៌មានកម្ពុជាដើម្បីសេរីភាព។

សាក្សីបានឃើញហេតុការណ៍បានប្រាប់ថា លោក ស៊ីម ឈីវឈានពិសិដ្ឋ បានចុះទៅដល់កន្លែងកើតហេតុ ហើយបានដើរថតយកសកម្មភាពល្មើសច្បាប់មួយចំនួន និងរូបភាពនៅតំបន់បឹងពារាំង ដែលមានអាសយដ្ឋានខាងលើ តែប្រហែល៣០នាទីក្រោយមក មានក្រុមមនុស្សមួយក្រុមមានគ្នាជិត២០នាក់ត្រៀមហើយជាស្រេច ដែលត្រូវបានគេស្គាល់ថា ជាកូនចៅរបស់លោក គង់ មង្គល បានរត់មកចាប់អូស លោក ស៊ីម ឈីវឈានពិសិដ្ឋ យកទៅវៃដំត្រង់ចំកណ្តាលមុខ ដើមទ្រូង ពោះ និងទាត់ប្រដាប់ភេទ រហូតដល់សន្លប់។ បន្ទាប់មកលោក គង់ មង្គល បានបញ្ជាអោយកូនចៅរុញឡានរបស់ លោក ស៊ីម ឈីវឈានពិសិដ្ឋ ចូលក្នុងព្រៃ ដើម្បីបំបាត់ភស្តុតាង និងបញ្ជាឱ្យកូនចៅកាក់ម៉ូតូអ្នកកាសែតដែលរួមដំណើរ និងម៉ូតូខាងសហគមចុងឃ្នាស រុញចូលក្នុងព្រៃទាំងអស់។ តែដោយសា លោក ស៊ីម ឈីវឈានពិសិដ្ឋ មុនចុះទៅកន្លែងកើតហេតុខាងលើលោកបានរាយការណ៍ជូនមេប៉ុស្តិ៍សង្កាត់ជ្រាវ ហើយនិងមេប៉ុស្តិ៍សង្កាត់ចុងឃ្នាស និងសហគមចុងឃ្នាស ដើម្បីសុំកម្លាំងសហការរួមដំណើរ ទើបសមត្ថកិច្ចទៅទាន់ពេល បានជាលោក ស៊ីម ឈីវឈានពិសិដ្ឋ អាចនៅមានជីវិតនាំយកទៅសង្គ្រោះបន្ទាន់នៅឯមន្ទីរពេទ្យ។

តាមប្រភពសូមមិនបញ្ចេញឈ្មោះបានប្រាប់ថា មានគេផ្តល់ព័ត៌មានអោយលោក ស៊ីម ឈីវឈានពិសិដ្ឋ ថាថ្ងៃនេះមានគេប្រព្រឹត្តបទល្មើសនៅបឹងពារាំង ដើម្បីបញ្ឆោតឱ្យគាត់ចុះទៅចូលស៊ង ហើយរៀបគំរោងសម្លាប់តែម្តង។ តែដោយសារតែអាយុមិនទាន់អស់ ទើបមានអ្នកសារព័ត៌មានដែលទៅជាមួយផង មានខាងសហគមចុងឃ្នាសផង មានប៉ូលីសទៅតាមពីក្រោយផង ទើបលោក ស៊ីម ឈីវឈានពិសិដ្ឋអាចនៅសល់ដង្ហើមចុងក្រោយមិនស្លាប់។ រហូតមកដល់ពេលនេះ ក្រុមជនដៃដល់ដែលរៀបគំរោងសម្លាប់លោក ស៊ីម ឈីវឈានពិសិដ្ឋ នៅមានសេរីភាពសើចក្អាកក្អាយសប្បាយចិត្ត មិនទាន់ត្រូវបានចាប់ខ្លួននៅឡើយ។

CMA_LongBanner

លោក ស៊ីម ឈីវឈានពិសិដ្ឋ សូមសំំណូមពរទៅ ខាងកងរាជអាវុធហត្ថខេត្តសៀមរាប ស្នងការនគរបាលខេត្តសៀមរាប អភិបាលខេត្តសៀមរាប ទើបឡើងថ្មី និងលោកព្រះរាជអាជ្ញាខេត្តសៀមរាប មេត្តាចាប់ខ្លួនជនល្មើសមកផ្ទន្ទាទោសទៅតាមផ្លូវច្បាប់ ហើយសូមអង្គការសិទ្ធិមនុស្ស សង្គមស៊ីវិល សមាគមអ្នកកាសែត ទាំងនៅក្នុងស្រុក និងនៅក្រៅស្រុកជួយរកយុត្តិធម៌ជូនរូបលោកផង ក្នុងនាមលោកជាជនរងគ្រោះ។

ពាក់ព័ន្ធនឹងការចោតប្រកាន់នេះ លោក គង់ មង្គល ប្រធានសហគមបឹងពារាំង បានឆ្លើយបំភ្លឺតាមទូស័ព្ទនៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៩ថា លោកសុំបដិសេធថា គ្មានហេតុផលណាដែលធ្វើឱ្យលោកបញ្ចាកូនចៅរបស់លោកឱ្យប្រព្រឹត្តខុសឆ្គងនោះទេ លោកមានតែសម្រប់សម្រួលកុំឱ្យមានជម្លោះទាស់ទែងគ្នា ព្រោះអ្នកការសែតគ្នា៣ទៅ៤នាក់បានចូលទៅកន្លែងលោកទាំងយប់ធ្វើឱ្យកូនចៅរបស់លោកផ្ទុះជម្លោះ វៃគ្នា ហើយលោកបានចូលទៅឃាត់……..៕ប៊ុនរិទ្ធី

អត្ថបទដែលជាប់ទាក់ទង
Open

Close