ពលរដ្ឋថាអំពាវនាវឱ្យភ្ញៀវមកលេងនៅរមណីយដ្ឋានកាំពីវិញ ខណៈស្ថានភាព ដែលលិចលង់បានធូរស្រាលវិញហើយ 

ក្រចេះ៖ រមណីយដ្ឋានទឹកជួរទន្លេមេគង្គកាំពី ដែលរងគ្រោះដោយការលិចលង់ ក្រោយជួបបាតុភូតចម្លែកកាលពីអំឡុងប៉ុន្មានថ្ងៃមុននេះ ត្រូវបានប្រជាសហគមន៍លើកឡើងថា ស្ថានភាពទឹកបង្កឲ្យមានការលិចលង់គឺត្រូវបានធូរស្រាលវិញហើយ ។ ហើយរមណីដ្ឋាននេះនិងអាចទទួលភ្ញៀវទេសចរណ៍ ឲ្យមកលេងកំសាន្តលំហែរកាយបានជាតាមធម្មតា ។ជាមួយនិងការលើកឡើងនេះ ពួកគាត់បានអំពាវនាវ ឲ្យភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិអញ្ជោះញមកលេងកំសាន្តនៅក្នុងតំបន់រមណីយដ្ឋានវិញនារដូវប្រាំងទឹកសម្រកដូចរាល់ឆ្នាំ ពិសេសក្នុងរដូវបុណ្យចូលឆ្នាំប្រពៃណីចិន វៀតណាមខាងមុខនេះ។

ការអំពាវនាវរបស់ប្រជាសហគមន៍ ជាម្ចាស់រោងផ្ទះទឹក ក៏ដូចជាពលរដ្ឋដែលមានមុខរបរលក់នំ ចំណី ម្ហូបអារហារ ឲ្យភ្ញៀវទេចរណ៍មកលេងលំហែរក្នុងរមណីយដ្ឋានទឹកជួរទន្លេមេគង្គកាំពីវិញនេះ បានធ្វើឡើងបន្ទាប់ពីអត្រាភ្ញៀវទេសចរណ៍ បានធ្លាក់ចុះគួរឲ្យកត់សម្គាល់ក្នុងអំឡុងប៉ុន្មានថ្ងៃចុង ក្រោយនេះ បន្ទាប់ពីរមណីដ្ឋានអេកូទេសចរណ៍ដ៍ស្រស់ស្អាតនេះ បែរជាជួបប្រទះនិងបាតុភូត ទឹកជំនន់ជន់ឡើងខុសរដូវបណ្តាលឲ្យលិចរោងផ្ទះទឹក ធ្វើឲ្យបាត់សោភណ្ឌភាព។ ហើយភ្ញៀវទេចរណ៍ក៏មិនហ៊ានទៅលេងកំសាន្តដូចរាល់ឆ្នាំដោយសារតែបារម្មណ៍ពីសុវត្ថិភាព។

ស្រ្តីឈ្មោះ ប៉ាក់ ម៉ុល និង ស្ត្រី ឈ្មោះ ប៉ា ម៉ុល ជាអាជីវករម្នាក់ដែលមានរបរលក់ដូរម្ហូបអារហារនៅក្នុងរមណីយ ដ្ឋានទឹកជួរទន្លេមេគង្គកាំពី បានរៀបរាប់ ឲ្យដឹងនៅថ្ងៃទី២៩ មករា នេះថា៖ រូបគាត់ក៏ដូចជាប្រជាអាជីវករទាំងចំនួនជាង៤រយគ្រួសារ រស់នៅភូមិកាំពី ឃុំសំបុក ស្រុកចិត្របុរី ដែលរាល់ឆ្នាំបាន ប្រាក់ចំណូលពីភ្ញៀវទេសចរណ៍ក្នុងរមនីយដ្ឋាន ។ ប៉ុន្តែពួកគាត់មានការបារម្មណ៍ពីការបាត់ចំណូលដោយសារឆ្នាំនេះ ចំនួនភ្ញៀវមានការធ្លាក់ចុះច្រើន។

ពួកគាត់លើកឡើងថា៖ កំពស់ទឹកជំនន់ដែលមានសន្ឋឹកជន់ឡើងរយះពេលខ្លីនេះ មិន បានប៉ះពាល់ធ្ងន់ធ្ងរដល់សោភណ្ឌភាពរមណីយដ្ឋាននោះទេ ដោយគ្រាន់តែកំរិតទឹកក្នុង ជ្រលងទឹកជួរមានកំពស់ខ្ពស់ជាងមុនហើយទឹកមានសន្ឋឹកហូរខ្លាំង។ពួកគាត់លើកឡើងថា កំពស់ទឹកជំនន់ដែលមានសន្ឋឹកជន់ឡើងរយះពេលខ្លីនេះ មិន បានប៉ះពាល់ធ្ងន់ធ្ងរដល់សោភណ្ឌភាពរមណីយដ្ឋាននោះទេ ដោយគ្រាន់តែកំរិតទឹកក្នុង ជ្រលងទឹកជួរមានកំពស់ខ្ពស់ជាងមុនហើយទឹកមានសន្ឋឹកហូរខ្លាំង។

គួបញ្ជាក់ថា៖ បាតុភូតចម្លែកដែលពលរដ្ឋថា ពុំធ្លាប់កើតមានខណះរដូវប្រាំងបែរជាមានទឹកជំនន់ ទៅវិញនោះក៏ត្រូវបានអាជ្ញាធរអះអាងថាជាការបម្រែបម្រួលអាកាសធាតុ ដោយសន្ឋឹកទឹក ជំនន់បានជន់ឡើងយ៉ាងគំហុកក្នុងអំឡុងរយះពេល៤ថ្ងៃជាប់ៗគ្នា។ ក្នុងនោះបានធ្វើឲ្យរោងផ្ទះទឹកដែលពលរដ្ឋបានសាងសង់តាមជួរៗខ្សែរទឹកហូរ មានចំនួនជារច្រើនរោង បានរងការជន់លិច ប៉ើងស្រុត ។ការជន់លិចដែលពលរដ្ឋថាជាទឹកជំនន់ខុសរដូវ ក៏ត្រូវបានអាជ្ញាធរ រកឃើញថា បណ្តាលមកពីការបើកទ្វាទឹកចេញពីទំនប់វារអគ្គីសនីនៅប៉េកខាងលើនៃដងទន្លេ មេគង្គ ទើបធ្វើឲ្យមានទឹកហូរជន់មកលិចយ៉ាងគំហុកនៅប៉ែកខាងក្រោមទន្លេបែបនេះ៕ ដោយ៖ EKH