UI_LongBanner

​ឯកឧត្តមនាយឧត្តមសេនីយ៍​​​​​ កែ គឹម​យ៉ាន​ ឧបនាយករដ្ឋមន្ត្រីប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ណែនាំឱ្យបង្កើនការផ្សព្វផ្សាយគ្រោះថ្នាក់នៃគ្រឿងញៀននៅឆ្នាំ២០១៩នេះ

61

ស្ទឹងត្រែង៖ ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ជម្រុញឱ្យគណៈកម្មាធិការប្រយុទ្ធប្រឆាំងគ្រឿងញៀនគ្រប់ខេត្ត
ក្រុង ជាពិសេស​ខេត្តមានភូមិសាស្ត្រជាប់ទឹកដីនៃប្រទេស(ថៃ-ឡាវ-វៀតណាម) បង្កើនយន្តការរួមគ្នា​​ពង្រឹកប្រពន្ធ័ផ្សព្វ​ផ្សា​យ​ឱ្យបានកាន់តែទូលាយ ធ្វើ​ឱ្យ​ប្រជា​ពលរដ្ឋកាន់តែយល់ដឹងប្រសើរជាងធ្វើសកម្មភាពការបង្ក្រាប។ ​

ក្នុងសិក្ខាសាលាស្តីពីការងារត្រួតពិនិត្យគ្រឿងញៀនទិសឥសាន និងការអនុវត្តផែនការភូមិឃុំសង្កាត់ (ស) គ្មាន​គ្រឿង​​ញៀន​នៅសាលាខេត្តស្ទឹងត្រែង​ ថ្ងៃ​ទី២៩ ខែមករា ឆ្នាំ២០១៩​នេះ​ ឯកឧត្តមនាយឧត្តមសេនីយ៍ ​​​​​កែ គឹម​យ៉ាន ​ឧបនាយករដ្ឋមន្ត្រីប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន មានប្រសាសន៍ថា៖​ ក្នុងយុទ្ធនាការធ្វើ​ឡើងរយៈ​​ពេល​២ឆ្នាំកន្លមកនេះ យើងទទួលបានជោគជ័យយ៉ាងធំធេង​ ធ្វើឱ្យបងប្អូនប្រជាពលរដ្ឋយើងយល់ដឹងបាន​ច្រើន​​មិនមានការ​ចាញ់​បោក តាម​ការញុះញុងរបស់មេក្លោងទៀតទេ។

​ឯកឧត្តមប្រធានមានប្រសាសន៍បន្ថែមថា៖​ នៅឆ្នាំ២០១៩នេះ យើងពង្រីក​ទៅដល់ភូមិឃុំសង្កាត់(ស)គ្មានគ្រឿងញៀនធ្វើយ៉ាងណា ឱ្យប្រពន្ធ័អប់រំផ្សព្វផ្សាយ​​​ស្តីពីការគ្រោះថ្នាក់នៃគ្រឿងញៀន​នេះ ​បានទូលាយជាងមុន​(សំឡេង)​ធ្វើម៉េចកុំឱ្យ​យុវជន​នៅតែចង់ប្រើប្រាស់គ្រឿងញៀន នឹងទីមួយ ហើយមួយទៀតការ​អនុវត្តច្បាប់ឱ្យមានប្រសិទ្ធភាពធ្វើយ៉ាងណាបង្ក្រាបទប់ស្កាត់ឱ្យបានគ្រប់ឃុំសង្កាត់ ​អញ្ចឹងបានន័យថាគ្រឿង​ញៀនចូលទៅបាន​បាចតាមភូមិឃុំតែយើង​ប្រមូលបានមក​វិញវាតិចតួចណាស់ តាមរបាយការណ៍វាបង្ហាញអញ្ចឹង។

ឯកឧត្តម ម៉ុម សារឿន អភិបាល​ខេត្តស្ទឹងត្រែង បានទទួលស្គាល់ថា៖ បញ្ហាគ្រឿងញៀន​ នៅខេត្ត​​​​ស្ទឹង​ត្រែង ចេះ​តែកើតមានមែន​​ ព្រោះ​ខេត្តនេះ​រងគ្រោះដោយសារតែជនឧក្រិដ្ឋគ្រឿងញៀន​យកទឹកដី​ភូមិសាស្ត្រ​ឆ្លង​កាត់​​​ហើយ​ប៉ុន្មាន​​​ឆ្នាំ​ចុងក្រោយនេះ​ សមត្ថកិច្ចបានសហការគ្នា ប្រើ​ប្រាស់​គ្រប់​មធ្យោបាយ​ធ្វើការបង្ក្រាប​បានជា​បន្ត​បន្ទាប់។​

CMA_LongBanner

ឯកឧត្តម​បន្តថា៖ នៅឆ្នាំ២០១៨ សមត្ថកិច្ចនៅខេត្តស្ទឹងត្រែង បង្ក្រាបបាន ៥៦ករណី ធ្វើ​កម្មវិធីអប់រំផ្សព្វផ្សាយបាន៣៣៨លើក និងអនុវត្តធ្វើ​ឱ្យ​ភូមិ​​សាស្ត្រគ្មាន​​គ្រឿងញៀន​មានភូមិខាំផាន់ នៅក្នុងសង្កត់សាមគ្គី ក្រុ​ងស្ទឹង​ត្រែង ​និងភូមិលើ នៅក្នុង​ឃុំព្រះរំកិល ស្រុក​ថា​ឡា​ប​រិវ៉ាត់​ មានព្រំប្រទល់ជាប់ទឹកដីនៃប្រទេសឡាវ។

លោក អ៊ន ជូន មេភូមិខាំផាន់ បានយល់ថា ជាមួយនឹងភូមិសគ្មានគ្រឿ​ងញៀន គណៈកម្មការភូមិឃុំមានបទពិ​សោធខ្លះៗហើយ តែក្រោយពីបានមកចូលរួមធ្វើសិក្ខាសាលានេះ និងយកនៅយន្តការថ្មីៗ ដែល​ទទួលបានទៅធ្វើពិ​គ្រោះ​យោបល់គ្នាបន្ថែមទៀត ដើម្បីធ្វើឲ្យកិច្ចសហប្រតិបត្តិការ​ភូមិឃុំសង្កាត់សគ្មានគ្រឿងញៀនទទួល​បាន​ជោគ​ជ័យ​។

សូមបញ្ជាក់ថា សិក្ខាសាសាស្តីពីផែនការត្រួតពិនិត្យគ្រឿងញៀននេះ មានរយៈ២ថ្ងៃចាប់ពីថ្ងៃទី២៩ ដល់ថ្ងៃទី៣០ ខែមករា ដោយមានសមាជិកចូលរួមចំនួនជាង ២០០នាក់ ក្នុងនោះមកពី​ខេត្តមានភូមិសាស្ត្រជាប់ព្រំដែននៃ​ប្រទេសជិតខាង​ចំនួន១២ និងមានសមាសភាពគណៈកម្មាធិ​ការប្រយុទ្ធ​ប្រឆាំងគ្រឿង​ញៀនមកពី​ប្រ​ទេសវៀត​ណាម ឡាវ ​និង​ថៃ​ ដែល​មានទឺក​ដីជាប់ព្រំដែនគ្នាក៍បានមកចូលរួមផងដែរ៕​ E K H ស្ទឹងត្រែង​ ២៩/ ០១/ ២០១៩

Praileela_getlow
អត្ថបទដែលជាប់ទាក់ទង
Open

Close