ឯកឧត្តម ហ៊ុន ម៉ានី ៖ អញ្ជេីញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីសម្ភោធ​ដាក់ឱ្យប្រេីប្រាស់បណ្ណាល័យ​សាលាបឋមសិក្សា ​និងអនុវិទ្យាល័យ​ ហ៊ុន​ សែន​ ចំការដូង​ នៅឃុំ​ចាន់​សែន​ ស្រុក​ឧត្តុង្គ​ ខេត្តកំពង់ស្ពឺ​

37

កំពង់ស្ពឺ​ ៖ នាព្រឹកថ្ងៃទី ២៨ ខែមករា ឆ្នាំ២០១៩ ក្នុងនាមក្រុមការងារថ្នាក់កណ្តាលចុះជួយខេត្តកំពង់ស្ពឺ បានចូលរួមអមដំណើរឯកឧត្តម​ ហ៊ុន​ ម៉ានី​ អ្នកតំណាងរាស្ត្រ​មណ្ឌលកំពង់ស្ពឺ​ អញ្ជេីញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីសម្ភោធ​ដាក់ឱ្យប្រេីប្រាស់បណ្ណាល័យ​សាលាបឋមសិក្សា ​និងអនុវិទ្យាល័យ​ ហ៊ុន​ សែន​ ចំការដូង​ នៅឃុំ​ចាន់​សែន​ ស្រុក​ឧត្តុង្គ​ ខេត្តកំពង់ស្ពឺ​ ។

នៅក្នុងឱកាសសំណេះសំណាលនាពេលនោះឯកឧត្តម ហ៊ុន ម៉ានី បានថ្លែងសារជាគន្លឹះថា «សម្តេចតេជោ ជានាយករដ្ឋមន្ត្រីកើតចេញពីកូនកសិករនេសាទ មិនមែនកើតមកជានាយករដ្ឋមន្ត្រីទេ ។ ជាក្មេងវត្តដើម្បីបន្តការសិក្សារបស់ខ្លួន ជានាយករដ្ឋមន្ត្រីមួយមិនមែនចេះតែពាក់អាវធំទេ តែធ្លាប់ឆ្លងកាត់១០៥សមរភូមិ បាត់បង់កូន១ បាត់បង់កែវភ្នែក១ចំហៀង ។ សម្តេចតេជោមិនមែនជានាយករដ្ឋមន្ត្រីដែលនៅក្នុងប៊ុយរ៉ូ(ការិយាល័យ) ហើយអត់យល់ពីភូមិសាស្ត្រ អត់យល់ពីប្រវត្តិសាស្ត្រ អត់យល់ពីការលំបាករបស់ប្រជាជននោះទេ » ។

ឯកឧត្តមបានថ្លែងបន្តទៀតថា « ខ្ញុំចង់ឃើញប្អូនៗមានជោគជ័យក្នុងជីវិត ចង់ឃើញប្អូនៗមានសមត្ថភាពគ្រប់គ្រាន់ ចង់ឃើញប្អូនដែលជាអនាគតរបស់ប្រទេសកម្ពុជាយើង មានសមត្ថភាព មានភាពចាស់ទុំ ហើយឈានទៅទទួលខុសត្រូវចំពោះជោគវាសនារបស់ប្រទេសជាតិ » ។

ឯកឧត្តមអ្នកតំណាងរាស្ត្របានបន្ថែមថា «យើងមិនអាចអោយជោគ វាសនាប្រទេសជាតិធ្លាក់ទៅលើអ្នកដែលគ្រាន់តែេចះជាការគិតគូរ តែមិនចេះការអនុវត្ត អត់មានភាពទទួលខុសត្រូវនោះទេ ។ ជោគ វាសនារបស់ប្រទេសជាតិសំខាន់ណាស់ ដែលមិនអាចធ្លាក់ទៅលើភាពលេងសើច រឺ ជាការគិតគូរគ្រាន់តែមួយជ្រុងបានទេ » ៕ (កែសម្រួល​ បងម៉េង​)​

CMA_LongBanner
អត្ថបទដែលជាប់ទាក់ទង
Open

Close