UI_LongBanner

ងងុយដេក ​បើករថយន្តដឹកស្រូវរេចង្កូតក្រឡាប់ធ្លាក់ផ្លូវ សង្កត់ ស្លាប់២នាក់ របួស២នាក់ នៅស្រុកពារាំង

55

ព្រៃវែង៖ ករណីនេះបានកើតឡើង កាលពីវេលាម៉ោង៣ទៀបភ្លឺថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៩ ស្ថិតនៅចំណុចភូមិព្រហ្ម ឃុំព្រៃព្នៅ ស្រុកពារាំង ខេត្តព្រៃវែង ។

សមត្ថកិច្ចបានប្រាប់ឲ្យដឹងថា រថយន្តម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស លាយក្រហម ពាក់ស្លាកលេខព្រះស៊ីហនុ 3A-0473 មានទិសដៅពីលិចទៅកើត។ លុះមកដល់ចំណុចកើតហេតុ អ្នកបើកបរបានងងុយដេក រេចង្កូតរថយន្តធ្លាក់ផ្លូវក្រឡាប់ បណ្តាលឲ្យសង្កត់ស្លាប់២នាក់ និងរបួសធ្ងន់២នាក់។ ក្រោយកើតហេតុអ្នកបើក បររថយន្តបានរត់គេចខ្លួនបាត់ស្រមោល។

CMA_LongBanner

សមត្ថកិច្ចបន្តទៀតថា ជនរងគ្រោះទី១-ឈ្មោះ លី ណូ ភេទស្រី អាយុ៣៥ឆ្នាំ នៅភូមិ ព្រៃខ្លា ឃុំព្រៃកណ្តៀង ស្រុកពាមរក៍ ខេត្តព្រៃវែង (បានស្លាប់), ទី២-មិនទាន់ស្គាល់ នូវអត្តសញ្ញាណ (បានស្លាប់) ,ទី៣-ឈ្មោះ សាំង កុសល ភេទប្រុស អាយុ៣៨ឆ្នាំ នៅភូមិព្រៃខ្លា ឃុំព្រៃកណ្តៀង បានរងរបួស, ទី៤-ឈ្មោះ គក់ កូ ភេទប្រុស អាយុ៣១ឆ្នាំ នៅភូមិព្រៃខ្លា ឃុំ​ ព្រៃកណ្តៀង (បានរងរបួស) ។

ចំណែកអ្នករងរបួស ក្រោយពេលកើតហេតុ បានដឹកបញ្ជូនមកកាន់មន្ទីពេទ្យស្រុកពារាំង ដើម្បីជួយសង្រ្គោះ ។ ចំណែកសពជនរងគ្រោះសមត្ថកិច្ចបានទាក់ទង សាច់ញាតិមកទទួលយកសព ទៅធ្វើបុណ្យតាមប្រពៃណី។ រីឯរថយន្តសមត្ថកិច្ច បានយកមករក្សាទុក នៅអធិការដ្ឋាននគរបាល ស្រុកពារាំង ដើម្បីកសាងសំណុំរឿង អនុវត្តន៍បន្តតាមនីតិវិធីផ្លូវច្បាប់៕

អត្ថបទដែលជាប់ទាក់ទង
Open

Close