UI_LongBanner

ប្ដីបេីកម៉ូតូឌុបប្រពន្ធលឿនពេក​ វ៉ាក់អឺ​បាវច្រកអង្ករមួយកណ្ដាលផ្លូវ​ ស្មានតែជាអ្វី​ ក៏ចាប់ហ្វ្រាំងទាំងបង្ខំ​ រអិលដួលបោកនឹងថ្នល់ពេញមួយទំហឹង​ របួសធ្ងន់ដេកស្ដូកស្ដឹងកណ្ដាលផ្លូវទាំង២នាក់​ នៅផ្លូវអាស៊ាន​!

58

ភ្នំពេញ​៖ បុរសស្ត្រីជាប្តីប្រពន្ធ២នាក់ បានជិះម៉ូតូមួយគ្រឿង ក្នុងល្បឿនលឿន វ៉ាក់អឺ​បាវច្រកអង្ករមួយកណ្ដាលផ្លូវ​ ក៏ចាប់ហ្វ្រាំងទាំងបង្ខំ ធ្វេីឲ្យដួលបោកទាំងម៉ូតូទាំងមនុស្សផ្ទប់នឹងថ្នល់​ រងរបួសធ្ងន់ ដេកស្ដូកស្ដឹងកណ្ដាលផ្លូវទាំង២នាក់ប្ដីប្រពន្ធ​ ត្រូវបានបងប្អូនប្រជាពលរដ្ឋនាំគ្នារត់មកជួយ​ តែរបួសធ្ងន់ពេក​ ទេីបប្រញាប់រាយការណ៍ប្រាប់សមត្ថកិច្ចឲ្យហៅឡានពេទ្យមកដឹកយកទៅមន្ទីរពេទ្យ ដេីម្បីជួយសង្គ្រោះផងដែរ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង០៧ៈ៣០នាទីយប់ ថ្ងៃអាទិត្យ ៧រោច ខែបុស្ស ឆ្នាំច សំរឹទ្ធស័ក ពស២៥៦២ ត្រូវនិងថ្ងៃទី២៧ ខែមករា ឆ្នាំ២០១៩ ស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ២ (ថៃហ្គ័រ) សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

CMA_LongBanner

ប្រភពព័ត៌មានពីប្រជាពលរដ្ឋដែលឃើញហេតុការណ៍បានប្រាប់អោយដឹងថានៅមុនពេលកើតហេតុពួកគាត់បានឃើញបុរស ស្ត្រី២នាក់ ជិះម៉ូតូមួយគ្រឿងម៉ាក Suzuki Nex ពណ៌សលាយខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1BU-1792 ធ្វើដំណើតាមបណ្ដោយផ្លូវផ្លូវអាស៊ាន (ថៃហ្គ័រ) ទិសដៅពីកេីតទៅលិច ក្នុងល្បឿនលឿន ខណៈមកដល់ចំណុចកើតហេតុ បានវ៉ាជែងរថយន្តមួយគ្រឿងមិនចាំម៉ាក ស្របពេលនោះក៏មានបាវអង្ករ​ទទេស្អាតមួយនៅកណ្ដាលផ្លូវ ទេីបជនរងគ្រោះចាប់ហ្វ្រាំងម៉ូតូទាំងបង្ខំធ្វើឱ្យរអិលដួល បោកនឹងថ្នល់ បណ្ដាលឱ្យស្ត្រីជាប្រពន្ធរងរបួសបែកក្បាល បែកមាត់ ហូរឈាមពេញផ្លូវ រងរបួសធ្ងន់ ចំណែកបុរសជាប្តីបាក់ឆ្អឹងជំនី រងរបួសធ្ងន់ សន្លប់ស្ដូកស្ដឹង​ ត្រូវបានរថយន្តសង្គ្រោះបន្ទាន់មន្ទីរពេទ្យបង្អែកព្រែកឯង​ បានមកដឹកជនរងគ្រោះទាំងពីរនាក់ប្ដីប្រពន្ធបញ្ជូនទៅសង្គ្រោះនៅឯមន្ទីរពេទ្យរុស្សី។

ក្រោយពេលកើតហេតុរថយន្តសង្គ្រោះបានមកជួយសង្គ្រោះដឹកប្តីប្រពន្ធទាំង២នាក់នោះបញ្ជូនទៅមន្ទីរពេទ្យរួច​ កម្លាំងសមត្ថកិច្ចប៉ុស្តិ៍យកម៉ូតូរងគ្រោះទៅរក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកថ្មី ដើម្បីរង់ចាំក្រុមគ្រួសារ យកឯកសារដែលពាក់ព័ន្ធ មកទទួលត្រឡប់ទៅវិញ៕​ (ម៉េង)

អត្ថបទដែលជាប់ទាក់ទង
Open

Close