Manchester City សង្ឃឹមកាន់តែតិច ក្នុងកា​រប្រជែងដំណែងជើងឯក​ ក្រោយចាញ់ Newcastle

54

លោក Matt Ritchie បានធ្វើឱ្យក្រុម Newcastle ទទួលជ័យជម្នះជាលើកទី1 នៅ Premier League ក្នុងទឹកដីក្រុម Manchester City នៅក្នុងការប្រកួត ២៤លើក ខណៈក្តីសង្ឃឹមក្នុងការរក្សាតំណែងជើងឯករបស់ City កាន់តែមានតិចទៅៗ។

Manchester City អាចនឹងចាញ់ប្រៀប Liverpool រហូតដល់ទៅ ៧ពិន្ទុ ប្រសិនបើក្រុមហង្សក្រហមមួយនេះ អាចយកឈ្នះ ​Leicester នៅយប់នេះបាន។ វាជារឿងដែលកាន់តែពិបាកសម្រាប់ក្រុម​រហស្សនាម​ពណ៌​ផ្ទៃ​មេឃ ក្នុងការប្រជែងដំណែងជើងឯក​ ក្រោយបា​ត់បង់៣ពិន្ទុ ក្នុងប​រាជ័យ ២ទល់នឹង១ កាលពីយប់មិញ។ ហើយនៅក្នុងការប្រកួតនេះ City អាចមានឱកាសរកគ្រាប់បាល់នាំមុខមុន នៅត្រឹមតែនាទីទី១​ ដែលធ្វើបានដោយ​ ​ Agüero ប៉ុន្តែលទ្ធផលនេះត្រូវបានផ្លាស់ប្តូរ ក្រោយ​ Rondón និង​ Ritchie វាយ​បក​ឱ្យ​ Newcastle ២​គ្រាប់​នៅ​វគ្គ​ទី​ពីរ។

គ្រូបង្វឹកក្រុម Newcastle លោក Benitez បានប្រាប់ថា ក្រុមលោកសង្ឃឹមតែ ១ពិន្ទុប៉ុណ្ណោះពីការប្រកួតនេះ ប៉ុន្តែ៣​ពិន្ទុនេះ គឺ​ជា​អ្វី​ដែល​លើស​ការ​រំពឹង​ទុក​។ លោក​ក៏ធ្លាប់​ដឹកនាំ​ក្រុម​ហង្ស​ក្រហម​កាល​ពី​ឆ្នាំ ២០០៤-២០១០ ដែរ ហើយលទ្ធផលនេះ គឺជារឿងដ៏ល្អមួយ សម្រាប់ក្រុមកំពូលតារាងមួយនេះ៕

CMA_LongBanner
អត្ថបទដែលជាប់ទាក់ទង
Open

Close