UI_LongBanner

មុខសញ្ញាលួចរថយន្ត ២នាក់ ត្រូវ​កម្លាំងអាវុធហត្ថ​៣ខណ្ឌ​ សហការ​ជាមួយ​ព្រហ្មទណ្ឌ​អាវុធហត្ថ​ក្រុង​ បេីកប្រតិបត្តិការស្រាវជ្រាវ តាមចាប់ឃាត់ខ្លួន​បាន​ នៅក្លឹប​ប្ល៊ូឡាញ​ រួចបានចម្លេីយបន្តទៅឆែកផ្ទះ រកឃេីញរថយន្តទំនេីប LX570 !

259

ភ្នំពេញ៖ ដោយមានការសម្របសម្រួលពីលោក កែវ សុធា ព្រះរាជអាជ្ញា អមសាលាដំបូងរាជធានីភ្នំពេញ និងបន្ទាប់ពីទទួលបានចម្លេីយសារភាពរបស់ជនសង្ស័យ២នាក់ ជា​មុខសញ្ញា​លួច​រថយន្ត​ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថខណ្ឌមានជ័យ សហការជាមួយកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថខណ្ឌចំការមន និងសហការជាមួយកម្លាំងការិយាល័យបទល្មើសព្រហ្មទណ្ឌ នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានចុះធ្វើការឆែកឆេរ នៅចំណុចផ្ទះជួលផ្ទះគ្មានលេខ ផ្លូវលេខ៤៨BT ភូមិក្បាលទំនប់១ សង្កាត់បឹងទំពុន២ ខណ្ឌមានជ័យ ដោយបានរកឃើញរថយន្តម៉ាក Lexus LX 570 ពណ៌ស ចំនួន១គ្រឿង​ ។

ហេីយការឆ្លេីយសារភាពរបស់ ជនសង្ស័យ​២​នាក់​ ជា​មុខសញ្ញា​លួច​រថយន្ត បន្ទាប់ពីត្រូវបាន​កម្លាំង​មូលដ្ឋានកងរាជអាវុធហត្ថខណ្ឌសែនសុខ​ និងកម្លាំងមូលដ្ឋានអាវុធហត្ថខណ្ឌចំការមន សហការជាមួយកម្លាំងការិយាល័យបទល្មើសព្រហ្មទណ្ឌ នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ ​ធ្វើការ​ស្រាវជ្រាវ​ឃាត់ខ្លួន​ជន នៅ​ចំណុច​ក្លឹប​ប្ល៊ូឡាញ ក្នុងសង្កាត់​បឹងទំពុនទី១ ខណ្ឌមានជ័យ​ រួចបញ្ជូនទៅ​ធ្វេីការសាកសួរយករកចម្លេីយ ពាក់​ព​ន្ធ័​ករណី​លួច​រថយន្ត និង​ទ្រព្យសម្បត្តិ នៅផ្ទះ​លេខ​២៨ ផ្លូវ​បេតុង ភូមិ​បា​យ៉ាប សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ។

​ជនសង្ស័យទី១ឈ្មោះ រដ្ឋា មាន ភេទ​ប្រុស អាយុ ​៣៣​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​មិន​ពិតប្រាកដ ស្នាក់នៅ​ផ្ទះជួល​ភូមិ​ទួល​ពង្រ សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ ភ្នំពេញ​ (មាន​សារធាតុ​ញៀន) និង​ជនសង្ស័យទី២ឈ្មោះ ពូន សុគន្ធ ភេទ​ប្រុស អាយុ ​៣២​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​កម្មករ ស្នាក់​នៅផ្ទះ​គ្មាន​លេខ ស្រុក​ស្អាង ខេត្ត​កណ្ដាល មាន​សារធាតុ​ញៀន ។​

​ជនរងគ្រោះ​ក្នុងករណី​លួច​មានឈ្មោះ ស៊ូ លីន ភេទ​ប្រុស អាយុ ​៦១​ឆ្នាំ ជនជាតិខ្មែរ មុខរបរ មន្ត្រី​អាកាសចរណ៍​ស៊ីវិល ស្នាក់នៅផ្ទះ​លេខ​២៨ ផ្លូវ​បេតុង ភូមិ​បា​យ៉ាប សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ ។​

​សម្ភារៈបាត់បង់ ៖ រថយន្ត​០១​គ្រឿង ម៉ាក​លិច​ស៊ី​ស ៥៧០ ពណ៌​ស ពាក់​ស្លាក​លេខ​ភ្នំពេញ ​2AF-2557 , ទូរ​សព្ទ័​ដៃ​០៣​គ្រឿង , នាឡិកា​០១​គ្រឿង , ខ្សែក​ពេជ្រ​០១​ខ្សែ , កាបូប​មួយមាន​លុយ​២០០០​ដុល្លា​ និង​សម្ភារ​មួយចំនួនទៀត ។​

CMA_LongBanner

​មន្ត្រីអាវុធហត្ថមួយរូបបាន​បញ្ជាក់ប្រាប់​ភ្នាក់ងារ​ កម្ពុជាទាន់ហេតុការណ៍​ CHN​ ដឹងពីដំណេីររឿងហេតុថា ដំបូងឡើយ​ នៅមុនពេល​កើតហេតុ កាលពី​ព្រលប់ថ្ងៃទី​២៥ ខែមករា ឆ្នាំ​២០១៩ ជនរងគ្រោះបាននាំគ្នា​អង្គុយ​ផឹកស្រា​នៅ​ចំណុច​ខាងលើ រហូតដល់​ម៉ោង​០៣ ​និង​០០​នាទី​ទាបភ្លឺ​ ឈានចូល​ថ្ងៃទី​២៦ ខែមករា ឆ្នាំ​២០១៩ ជនរងគ្រោះ និង​មិត្តភក្តិ​បាន​បែកផ្លូវ​គ្នា រួច​ជនរងគ្រោះ​បាន​ចូលទៅ​ដេក​ក្នុងផ្ទះ តែ​មិនបាន​ចាក់សោរ​ទ្វារផ្ទះទេ លុះមកដល់​ម៉ោង​០៦ និង​០០​នាទីព្រឹកថ្ងៃទី២៦​ ខែមករា​ ឆ្នាំ២០១៩​ ជនរងគ្រោះ​បាន​ក្រោក​ពី​ដេក​មិនឃើញ​ឡាន​របស់ខ្លួន​ទុក​នៅខាងមុខ​ផ្ទះ ក៏មាន​ការ​ផ្អើ​លឆោឡោឡេីងថាបាត់រថយន្ត​ ទេីបទៅ​ដាក់​ពាក្យបណ្តឹង​នៅ​ប៉ុស្តិ៍​នគរបាល​ភ្នំពេញ​ថ្មី។

មន្ត្រីអាវុធហត្ថបន្តថា បន្ទាប់ពីទទួលបានដំណឹងពាក់ព័ន្ធចោរលួចរថយន្តខាងលេីនេះ ​កម្លាំង​មូលដ្ឋានកងរាជអាវុធហត្ថខណ្ឌសែនសុខ​ និងអាវុធហត្ថខណ្ឌចំការមន សហការជាមួយកម្លាំងការិយាល័យបទល្មើសព្រហ្មទណ្ឌ នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ ​ធ្វើការ​ស្រាវជ្រាវ រហូតឈានដល់​ការឃាត់ខ្លួន​ជនសង្ស័យ​​ចំនួន២នាក់ ជាមុខសញ្ញាលួចរថយន្ត​នោះបាននៅ​ចំណុច​ក្លឹប​ប្ល៊ូឡាញ ស្ថិតក្នុងសង្កាត់​បឹងទំពុនទី១ ខណ្ឌមានជ័យ​ នៅវេលា​ម៉ោង​១៤ និង​៤៥​នាទីរសៀល​ ថ្ងៃសៅរ៍​ ទី២៨ ខែមករា ឆ្នាំ​២០១៩នេះ ពាក់​ព​ន្ធ័​ករណី​លួច​រថយន្ត និង​ទ្រព្យសម្បត្តិ នៅផ្ទះ​លេខ​២៨ ផ្លូវ​បេតុង ភូមិ​បា​យ៉ាប សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ ​ភ្នំពេញ រួចបញ្ជូនទៅ​ធ្វេីការសាកសួរ​ភ្លាមៗ​។

បន្ទាប់ពីទទួលបានចម្លេីយសារ​របស់ជនសង្ស័យទាំង២នាក់នោះ​ ដោយមានការសម្របសម្រួលពីលោក កែវ សុធា ព្រះរាជអាជ្ញា អមសាលាដំបូងរាជធានីភ្នំពេញ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថខណ្ឌមានជ័យ សហការជាមួយកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថខណ្ឌចំការមន និងសហការជាមួយកម្លាំងការិយាល័យបទល្មើសព្រហ្មទណ្ឌ នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានចុះធ្វើការឆែកឆេរ នៅចំណុចផ្ទះជួលផ្ទះគ្មានលេខ ផ្លូវលេខ៤៨BT ភូមិក្បាលទំនប់១ សង្កាត់បឹងទំពុន២ ខណ្ឌមានជ័យ នៅវេលាម៉ោង១៥:៣០នាទី ថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៩​ ដោយជាក់ស្ដែងបានរកឃើញរថយន្តម៉ាក Lexus LX 570 ពណ៌ស ចំនួន១គ្រឿង​ ។

បច្ចុប្បន្នជនសង្ស័យទាំងពីរនាក់រួមទាំងវត្ថុតាងដែលដកហូត​ បានប្រគល់ឲ្យការិយាល័យបទល្មើសព្រហ្មទណ្ឌ នៃកងរាជអាវុធហត្ថ រាជធានីភ្នំពេញ ដេីម្បីចាត់ការបន្តតាមនិតិវិធី៕ (អត្ថបទដោយ​ បងម៉េង​)

អត្ថបទដែលជាប់ទាក់ទង
Open

Close