គ្រាន់តែ នាយក្តឹប វិលត្រលប់មកផ្ទះវិញភ្លាម អ្នកនាងចន ច័ន្ទលក្ខិណា បានស្កាត់ទៅជួបលោកពូភ្លែត…

117

នាយក្តឹប ជាតារាកំប្លែងជើងចាស់មួយរូប ដែលសព្វថ្ងៃ នាយកំពុងមានជំងឺធ្ងន់ធ្ងរ រហូតបញ្ជូនទៅព្យាបាលនៅប្រទេសថៃ តែកាលពីម្សិលមិញនេះនាយក្តឹប ត្រូវបានបញ្ជូនត្រលប់មកផ្ទះវិញ ក្រោយក្រុមគ្រូពេទ្យថៃបានព្យាយាមព្យាបាលអស់ពីសមត្ថភាព។ ដោយស្ថានភាពជំងឺរបស់ នាយក្តឹប គឺនៅតែមានស្ថានភាពធ្ងន់ធ្ងរ មិនធូរស្រាកស្រាន្ត ដោយលោកបានកើតមានជំងឺស្ពោត​សរសៃឈាម​ខួរក្បាល និង​ជំងឺ​មួយ​ចំនួន​ទៀត។ ទោះបីជាក្រុមគ្រូពេទ្យថៃបាននិយាយថា គ្មានសង្ឃឹមក្តី ក៏ក្រុមគ្រួសាររបស់ នាយក្តឹប នៅតែមិនបោះបង់ចោលក្តីសង្ឃឹមនោះឡើយ។

យ៉ាងណាមិញ គ្រាន់តែឮដំណឹងថា នាយក្តឹបត្រឡប់មកផ្ទះវិញភ្លាម អ្នកនាងចន ច័ន្ទលក្ខិណា ដែលជាប្រធានសមាគមមិត្តសិល្បបានធ្វើការទៅសួរសុខទុក្ខនាយក្តឹបភ្លាមតែម្តង ហើយព្រមទាំងបាននាំយកថវិកាមួយចំនួនទៅជូនលោកទៀតផង។ បើតាមគណនីរបស់លោក ហេង ឡុង បានបង្ហោះសារមួយដោយបានសរសេរថា៖ “សមាគមសិល្បករខ្មែរ អ្នកស្រី ចន ច័ន្ទលក្ខិណា ឮដំណឹង ពូ ក្តិប តារាកំប្លែងឈឺធ្ងន់វិលពីព្យាបាលនៅថៃភ្លាម ទាំងយប់ស្កាត់ទៅសួរសុខទុក្ខនិងនាំថវិកា មូលនិធិសិល្បៈចាស់ជារាទៅរួមចំណែកការដោះស្រាយបន្ត 🙏🙏🙏🙏🙏សូមលោកពូ ឆាប់ជា បានលេងសិល្បៈបន្ត🙏🙏❤️។

មកសួរសុខទុក្ខលោកពូ ក្តិប

Posted by Chanlakhena Chorn on Tuesday, January 29, 2019

CMA_LongBanner
អត្ថបទដែលជាប់ទាក់ទង
Open

Close