UI_LongBanner

ព្រៃក្រញូងរបស់រដ្ឋប្រមាណ ៣០​ហិកតា​ក្នុងចំណោម​ ៦០០ហិកតា​ ត្រូវបានជនខិលខូចលួចដុតបំផ្លាញ

91

កំពង់ធំ៖​ កាលពីរសៀល ថ្ងៃអង្គារ៍០៩រោចខែបុស្ស ឆ្នាំចសំរឹទ្ធិស័ក ព.ស២៥៦២ត្រូវនិងថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៩ វេលាម៉ោង ១៥ៈ៣០នាទីមានករណីអគ្គិភ័យមួយ ឆេះចំការក្រញ៉ូងរបស់រដ្ឋបាលព្រៃឈើខេត្តកំពង់ធំអស់៣០ហិកតា លើផ្ទៃចំកាទំហំ៦០០ហិកតា។

បេីតាមការបញ្ជាក់របស់​ លោក​ តិប​ ញ្ញាតា ជានាយរងអធិការដ្ឋាន រដ្ឋបាលព្រៃឈើខាងជើងបឹងទន្លេសាប និងជាប្រធានស្ថានីយ៏ ស្រាវជ្រាវ និងស្តារព្រៃឈើក្នុងខេត្តកំពង់ធំ​ បានបញ្ជាក់ថា​ ករណីឆេះព្រៃក្រញូងរបស់រដ្ឋនៅចំណុច អូរបឹងរ៉ុងភូមិថ្មសំលៀង ឃុំក្រយា ស្រុកសន្ទុក​ គឺមូលហេតុដោយសារ​ មានជនខិលខូចលួចដុត​ ទំនងប្រហែលជាខឹង​នឹងក្រុមសមត្ថកិច្ចល្បាតព្រៃ​ ដែលនៅការពារតែងតែហាមឃាតមិនឲ្យមានការឆ្លងកាត់តំបន់នេះ។ ហេីយនៅថ្ងៃភ្លេីងឆេះនោះគឺពួកគា់បានឃេីញម៉ូតូមួយជិះដោយគ្នាពីរនាក់​ បន្តិចក្រោយមកស្រាប់តែឃេីញភ្លេីងឆេះតែម្តង។

CMA_LongBanner

ក្រោយពីពេលឃេីញដូច្នេះ​ ក៏បានធ្វេីអត្តរាគមន៍កម្លាំងរថយន្តអគ្គិភ័យបានចេញប្រតិបត្តិការអន្តរាគមន៍ក្រោមការចាត់បញ្ជារផ្ទាល់ពីលោក អ៊ុក កុសល ស្នងការនគរបាលខេត្តកំពង់ធំ​ ធ្វេីការពន្លត់អគ្គិភ័យ និងសង្រ្គោះប្រើប្រាស់រថយន្តអគ្គិភ័យសរុបចំនួន ០២គ្រឿងក្នុងនោះ រថយន្ត០១គ្រឿងរបស់អធិការដ្ឋាននគរបាលស្រុកសន្ទុក និងរថយន្ត០១គ្រឿងទៀតរបស់អធិការដ្ឋាននគរបាលស្រុកបារាយណ៍។​

លោកបន្ថែមថា នារដូវនេះក្រញូងលាស់ស្លឹកថ្មី​រួមនឹងឈេីក្រញូងនៅតំបន់នោះមានដេីមធំផង​ មិនបណ្តាលឲ្យខូចខាតទាំងស្រុងនោះទេ​។ បេីធ្វេីការវាយតម្លៃផលខូចខាតទៅតាមលក្ខណៈប្រពៃណីប្រហែល៥០ភាគរយ​ ប៉ុន្តែតាមលក្ខណៈបច្ចេកទេស​ នឹងធ្វេីការវាយរបស់ក្រុមអ្នកជំនាញនៅពេលក្រោយ៕

អត្ថបទដែលជាប់ទាក់ទង
Open

Close