Burnley ស្ទើរតែធ្វើឱ្យ​ Solskjaer ស្គាល់បរាជ័យជាលើកដំបូង

ក្នុងការប្រកួត​ពានរង្វាន់ Premier League កាល​ពី​យប់​មិញ Burnley បានដាក់សម្ពាធយ៉ាងខ្លាំងទៅលើក្រុម Manchester United ដែលស្ទើរតែធ្វើឱ្យលោក Solskjaer ស្គាល់បរាជ័យជាលើកដំបូង។

នៅក្នុងការប្រកួតដែលក្រុមម្ចាស់ផ្ទះ Man Utd បានបើកទ្វារ​កីឡដ្ឋាន Old Trafford ស្វាគមន៍ក្រុម​ភ្ញៀវ Burnley​ ពុំមានគ្រាប់បាល់ស៊ុតបញ្ជូលទីគ្នាទេនៅតង់ទី១។ ​លុះតង់ទី២ ឈានចូលមកដល់ ក្រុមភ្ញៀវអាចមា​នឱកាសរកគ្រាប់បាល់បានដល់ទៅ ២គ្រាប់មុន ដែលជាគ្រាប់របស់ ​កីឡាករ Ashley Barnes នៅ​នាទី​៥១​ និង​១គ្រាប់ទៀតសម្រេចបានដោយកីឡាករ Chris Wood នៅនាទី៨១។

ដោយនៅនាទីចុងម៉ោងហើយ ក្រុមបីសាចក្រហម Man Utd មិនទាន់រកគ្រាប់បាន១គ្រាប់សោះ ដែលធ្វើឱ្យឱ្យ​លោក Ole Gunnar Solskjaer មានកា​រព្រួយបារម្ភយ៉ាង ព្រោះវាអាចជាបរាជ័យលើកដំបូងរបស់លោក តាំងពីមកដឹកនាំក្លឹបមួយនេះ។ ប៉ុន្តែជាសំណាងល្អ កីឡាករឆ្នើម  Paul Pogba អាចរកបាន១គ្រាប់នៅចុង​ម៉ោង ដោយការស៊ុតបាល់ពិន័យ១១ម៉ែត្រ ហើយនៅនាទី ៩០+៥ កីឡាករ Victor Lindelof អាចសម្រេចគ្រាប់បាល់តាមស្មើ Burnley ២-២ និងជួយឱ្យលោក Solskjaer បន្ត មិនទាន់ស្គាល់ពាក្យបរាជ័យ។​ ក្រោយចប់ការប្រកួត​  Man Utd ទទួលបាន១ពិន្ទុឈរនៅលេខ ៦ លើ​តារាង​ពិន្ទុដដែល៕