UI_LongBanner

ព្រោះភិតភ័យស្លុតចិត្ត!​​​ កម្មការនីរោងចក្រQMI ដួលសន្លប់តៗគ្នាចំនួន៦៨នាក់

68

កណ្ដាល៖ កម្មការនីរោងចក្រQMI ដួលសន្លប់តៗគ្នាចំនួន៦៨នាក់  ក្នុងចំណោមកម្មករ កម្មការនី សរុបចំនួន ៤២០០នាក់ ស្រី៤០៣០នាក់ នៅថ្ងៃពុធ ១០រោច ខែបុស្ស ឆ្នាំច សំរឹទ្ធិស័ក ព,ស ២៥៦២ ត្រូវនឹងថ្ងៃទី៣០ ខែមករាឆ្នាំ២០១៩  ស្ថិតនៅនៅរោងចក្រQMI ក្នុងភូមិត្រយឹង ឃុំពើក ស្រុកអង្គស្នួល។

មូលហេតុបណ្តាលមកពីកម្មការនីម្នាក់ឈ្មោះ ទឿន ស្វិត ភេទស្រី អត្ថលេខ២៥១៨៣ នៅវេលាម៉ោង៧ៈ០០នាទី កម្មការនីខាងលើបានចូលមកជូតម៉ាសុីនវ៉ៃឡេវអាវរបស់ខ្លួន ពេលនោះគាត់មានការធ្វេសប្រហែសខ្វះការប្រុងប្រយ័ត្នក៏បានមុតចង្អុលដៃខាងឆ្វេង ពេលនោះមានកម្មករនៅជិតឃើញមានការភិតភ័យស្លុតចិត្ត ក៏ដួលសន្លប់តៗគ្នាទៅ។

បច្ចុប្បន្ន កម្មការនីបានចូលធ្វើការជាធម្មតា លើកលែងតែ៦៨នាក់ដែលបានសន្លប់ នៅសម្រាកព្យាបាលនៅឡើយ ប៉ុន្តែមិនធ្ងន់ធ្ងរទេ៕

CMA_LongBanner

អត្ថបទដែលជាប់ទាក់ទង
Open

Close