UI_LongBanner

ប្រជាពលរដ្នងឿងឆ្ងល់នឹងសមត្ថកិច្ចជំនាញដោះលែងគ្រឿងចក្រដោយស្ងាត់ៗ

57

ឧត្តរមានជ័យ៖ កន្លងទៅថ្មីៗនេះ កម្លាំងជំនាញរដ្ឋបាលព្រៃឈើឧត្តរមានជ័យ សហការណ៍គ្នាចុះបង្ក្រាបបទល្មើសព្រៃឈើ ដោយធ្វើការឃាត់ចាប់បានគ្រឿងចក្រ១គ្រឿង និងរថយន្ដ១គ្រឿង ដែលបានធ្វើសកម្មភាពកាយដីព្រៃសហគមន៍រំដួលវាសនា យកធ្វើកម្មសិទ្ធិខុសច្បាប់ និងគ្មានលិខិតអនុញ្ញាតពីរដ្ឋបាលព្រៃឈើ លុះបានចំនួន៧ថ្ងៃក៏លួចដោះលែងវិញស្ងាតៗ ធ្វើឱ្យប្រជាពលរដ្នងឿងឆ្ងល់ និងរិះគន់ថាប្រហែលជាមានភាពមិនប្រក្រតីខ្លះៗ។

សមត្ថកិច្ចបានឱ្យដឹងថា អេស្ការវ៉ាទ័រ០១គ្រឿង ម៉ាក CAT E120B និងរថយន្តសម្រាប់ដឹកចំនួន០១គ្រឿង ម៉ាកនីសាន់កង់១០ពណ៌ស ពាក់ស្លាកលេខ បាត់ដំបង 3A-0826 បានយកមករក្សាទុកនៅទីស្នាក់ការខណ្ឌរដ្ឋបាលព្រៃឈើឧត្តរមានជ័យ ។

ពាក់ពន្ធ័នឹងការឃាតគ្រឿងចក្រនេះ លោក ម្លិះ ហឿត ប្រធានគណៈកម្មការសហគមន៍ព្រៃឈើរំដួលវាសនា បានឱ្យដឹងនៅរសៀលថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៩ នេះថា កាលពីថ្ងៃទី២២ ខែមករា ឆ្នាំ២០១៩ កន្លងមកថ្មីៗនេះ កម្លាំងជំនាញខណ្ឌរដ្ឋបាលព្រៃឈើឧត្តរមានជ័យ រួមជាមួយផ្នែករដ្ឋបាលព្រៃឈើសំរោង  និងសង្កាត់រដ្ឋបាលព្រៃឈើកូនក្រៀល សហការគ្នាបានចុះឃាត់គ្រឿងចក្រអេស្ការវ៉ាទ័រ០១គ្រឿង និងរថយន្តសម្រាប់ដឹកអេស្កា០១គ្រឿង ដែលកំពុងធ្វើសកម្មភាពវាយព្រៃកាយដី ក្នុងដែនដីព្រៃឈើសហគមន៍រំដួលវាសនា ត្រង់ចំណុចផ្លូវបំបែកជា៤ពិតមែន។

CMA_LongBanner

តែពាក់ព័ន្ធការដោះលេងគ្រឿងចក្រអេស្ការវ៉ាទ័រ និងរថយន្តដឹកអេស្ការនេះ លោកបានឱ្យដឹងថា មានគោលការណ៍ពីព្រះរាជអាជ្ញារអមសលាដំបូងខេត្តឧត្តរមាជ័យ ជាអ្នកឱ្យដោះលែង ដោយសារម្ចាស់គ្រឿងចក្រនេះ មិនមែនមកកាយដីព្រៃឈើសហគមន៍ទេ គាត់គ្រាន់តែ កាយដីដំបូក នេះតាមចម្លើយម្ចាស់ដីគាត់បានហៅគ្រឿងចក្រមកឱ្យជួយកាយដីរបស់គាត់ ដោយដីរបស់គាត់មានបណ្ណ័កាន់កាប់បញ្ជាក់ដោយអាជ្ញាធរ។

សូមបញ្ជាក់ថា ពាក់ពន្ធ័នឹងរឿងគ្រឿងចក្រខាងលើនេះ ប្រធានសហគមន៍បានអះអាងផ្សេង និងមន្រ្តីជំនាញរដ្ឋបាលព្រៃឈើបកស្រាយផ្សេង៕ប៊ុនរិទ្ធី

អត្ថបទដែលជាប់ទាក់ទង
Open

Close