UI_LongBanner

ម៉ស់! មកដឹងពីប្រវត្តិត្រីដ៏ធំ ដែលបង្ហាញខ្លួនកោះរ៉ុងសន្លឹម ខេត្តព្រះសីហនុ

213
CMA_LongBanner

កាលពីរសៀលថ្ងៃទី ២៥ ខែមករា ឆ្នាំ២០១៩ គេឃើញមានវត្តមានត្រីចម្លែកដ៏ធំមួយ ដែលគេមិនដែលបានឃើញពីមុនមក បានមកបង្ហាញខ្លួននៅកោះរ៉ុងសន្លឹម  បើតាមការមើលទៅវាមិនមែនជាត្រីបាឡែន ឬ ត្រីគល់រាំងនោះទេគឺ វាជាប្រភេទត្រីកម្រម្យ៉ាង «ឈ្មោះត្រីបាណន់គីង្គក់» ដែលជាប្រភេទពូជត្រីម្យ៉ាងធំជាងគេ ក្នុងចំណោមត្រីនៅក្នុងសមុទ្រ ។ វាធំមែនទែនគឺវាមានទម្ងន់រហូតដល់ទៅ ២១តោនឯណោះ ។

នៅលើគណនីហ្វេសប៊ុក Tara Om បានបង្ហោះរូបភាពត្រី ជាមួយការសរសេរអត្ថបទមួយទាក់ទងទៅនឹងប្រវត្តិត្រីបាណន់គីង្គក់(Rhincodon Typus)នេះថា៖ ដោយសារមានព័ត៌មាន​ពីវត្តមានត្រីនេះ នៅដែនទឹកកម្ពុជានាពេលថ្មីៗនេះ ខ្ញុំសូមលើកយកអត្ថបទអំពីត្រី បាណន់គីង្គក់នេះមកចែកជូនមិត្តទាំងអស់ដើម្បីជាចំណេះដឹង ។ ត្រីបាណន់គីង្គក់នេះ ជាប្រភេទត្រីធំជាងគេ នៅក្នុងសមុទ្រ ដែលភាសាអង់គ្លេសហៅថា Whale Shark វាមានប្រវែង ១២.៦៥ម៉ែត្រ និងមានទម្ងន់រហូតដល់ទៅ២១តោន ។ វារស់នៅសមុទ្រដែលមានសីតុណ្ហភាព ២១អង្សាសេ អាយុជាមធ្យមរបស់វា ៧០ឆ្នាំ វាចាប់បន្តពូជនៅអាយុ៣០ឆ្នាំ ។ សត្វនេះមានមាត់ធំ ក្នុងមាត់វាមានតម្រង វាស៊ីស្លែសមុទ្រ និង កូនត្រីតូចៗជាអាហារ វាធ្វើចលនាយឺតៗ សត្វនេះផ្តល់កំណើតកូនតិចតួចបំផុត ។

វាជាសត្វស្លូត និងចងមិត្តភាពជាមួយមនុស្ស វាតែងតែផ្តល់លទ្ធភាពឱ្យអ្នកហែលទឹកប្រលែងលេងជាមួយវា ឬប៉ះពាល់វាដោយសន្តិភាព ដោយហេតុនេះហើយ បានជាវាងាយ និង ត្រូវគេប្រមាញ់ ។ នៅអាស៊ីអាគ្នេយ៍ គេឃើញវត្តមានវានៅសមុទ្រថៃ ឥណ្ឌូនេណស៊ី និង ហ្វីលីពីន ឯនៅសមុទ្រចិនមានតែនៅតៃវ៉ាន់ប៉ុណ្ណោះ ។

ក្រៅពីនោះគេជួបវានៅសមុទ្រប្រេស៊ីលក្នុងទ្វីបអាមេរិកឡាទីន និង នៅប៉ែកខាងលិចប្រទេសអូស្រ្តាលី ចំពោះទ្វីបអាហ្រ្វិកគេឃើញវានៅដែនសមុទ្រមូសាំបិក។ បច្ចុប្បន្នត្រីបាណន់គីង្គក់នេះ ត្រូវបានពិភពលោកចុះក្នុងបញ្ជីក្រហមហាមធ្វើការនេសាទតម្រូវឱ្យធ្វើការអភិរក្សបន្ទាន់ ព្រោះជាត្រីឈានទៅរកការដាច់ពូជ  ៕

ប្រភព៖ ដែនដីនៃការចែករំលែក

GoldenSky-LongBanner
អត្ថបទដែលជាប់ទាក់ទង
Open

Close