UI_LongBanner

អុញនោះ! ស្ងាត់ៗអ្នកទោសម្នាក់លួចរត់ចេញពីគុកព្រៃសបាត់ដោយគ្មានវាចា

127

ភ្នំពេញ៖ នៅវេលាម៉ោង១១ នឹង០០នាទី ថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៩ មានអ្នកទោសម្នាក់បានលួចរត់ចេញពីពន្ធនាគារព្រៃសបាត់ស្រមោល
ប្រភពព៍ត័មានពីសមត្ថកិច្ចខណ្ឌដង្កោ បានបង្ហើបឱ្យដឹងថា មុនពេលកើតហេតុអ្នកទោសឈ្មោះ សែម ម៉ៅ ដែលតុលាការចេញដីការឃុំខ្លននៅថ្ងៃទី២៧ ខែកុម្ភះ ឆ្នាំ២០១៨ ពីបទលួច។

លុះមកដល់ថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៩ ទណ្ឌិតរូបនេះបានចេញមកជួយលើកបន្លែរនៅខាងមុខគុកព្រៃស ឱកាសស្ងាត់ល្អក៏បានព្យាយាមលួចរត់បាត់ ទើបមន្ត្រីអនុរក្សពន្ធធនាគារព្រៃស បានដឹងទើបរាយការណ៏ជូនកម្លាំងប៉ុស្តិ៍នគរបាលព្រៃស និងកម្លាំងអធិការដ្ឋានខណ្ឌដង្កោ ឱ្យជួយពួនស្ទាក់រុករកចាប់ឃាត់ប្រគល់ឱ្យមន្ត្រីពន្ធនាគារ យកមកចាត់ការវិញ តែរកមិនឃើញសោះសង្ស័យអ្នកទោសខាងលើកំពុងតែសង្ងំលាកខ្លួនពួនអាត្មានៅគុម្ពព្រៃក្នុងទឹកដីខណ្ឌដង្កោនៅឡើយ។

CMA_LongBanner

បើសិនជាបងប្អូនណាបានឃើញភិនភាគ ដូចរូបភាពខាងលើនេះ សូមជួយរាយការណ៏ជូនសមត្ថកិច្ចដែលនៅក្បែរ ដើម្បីឃាត់ខ្លួនប្រគល់ឱ្យមន្ត្រីពន្ធនាគារព្រៃសវិញផង៕

អត្ថបទដែលជាប់ទាក់ទង
Open

Close