UI_LongBanner

បុរសម្នាក់បានស្លាប់ បន្ទាប់ពីឆ្លងចរន្តអគ្គីសនី នៅស្រុកកៀនស្វាយ

125

កណ្តាល៖ ជាងផ្សារម្នាក់បានយកស័ង្កសី មិនបានប្រយ័ត្នមើលខ្សែភ្លើង​នៅខាងក្រោមសង្ក័សី ក៏កាត់ប៉ះខ្សែភ្លើងឆក់ចំដើមទ្រូងខាងស្តាំ និងកញ្ចង់ករខាងស្តាំ បណ្តាលឱ្យស្លាប់ភ្លាមៗតែម្តង។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង០១ នឹង៤០នាទី ថ្ងៃទី៣០ ខែ មករា ឆ្នាំ២០១៩ ចំណុចភូមិស្លាបតាអោន ឃុំគគីរ​ ស្រុកកៀនស្វាយ ខេត្តកណ្តាល។

ប្រភពបានឲ្យដឹងថា ជនរងគ្រោះបានធ្វើផ្ទះឱ្យគេនៅមុខវត្តកោះ ជាមួយជាងសំណង់ពីរនាក់ទៀត ដែលធ្វើនៅក្រោយផ្ទះ ចំណែកជនរងគ្រោះឈ្មោះ យស សុវណ្ណ ហៅ យក្ស​ បានអង្គុយកាត់សង័្កសីនៅមុខផ្ទះ ពេលកំពុងកាត់សង្ក័សីមិនបានប្រយ័ត្នមើលខ្សែភ្លើង​នៅខាងក្រោមសង្ក័សី ក៏កាត់ប៉ះខ្សែភ្លើងឆក់ចំដើមទ្រូងខាងស្តាំ និងកញ្ចង់ករខាងស្តាំ បណ្តាលឱ្យស្លាប់ភ្លាមៗតែម្តង ហើយក៍បានរាយការណ៍ជូនសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលគគីរ។

ក្រោយទទួលបានព័ត៌មានកម្លាំងប៉ុស្តិ៍ សហការជាមួយកម្លាំងជំនាញកោសល្យវិច័យស្រុក អាជ្ញាធរមូលដ្ឋាន និងគ្រូពេទ្យចុះពិនិត្យសាកសព និងបានបញ្ជាក់ថា សពមានស្លាកស្នាមរលាកដោយខ្សែភ្លើងចំនួន០២កន្លែង គឺដើមទ្រូងខាងស្តាំ និងកញ្ចង់ករខាងស្តាំ។

CMA_LongBanner

ប្រភពដដែលបានបន្តទៀតថា ជនរងគ្រោះឈ្មោះ យស សុវណ្ណ ហៅ យក្ស ភេទប្រុស អាយុ ៤៥ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិខ្មែរ មុខរបបជាជាងផ្សារ មានទីលំនៅភូមិស្វាយតាអុក១ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។

ជនរងគ្រោះស្លាប់ដោយសារឆក់ខ្សែភ្លើង កម្លាំងសមត្ថកិច្ចធ្វើកំណត់ហេតុរួចបានប្រគល់សពឱ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕ ឆៃ យុទ្ធ

អត្ថបទដែលជាប់ទាក់ទង
Open

Close