Batshuayi ត្រូវបាន Chelsea ឱ្យ​ Crystal Palace ខ្ចីជើងបន្តរហូត​ដល់​ចប់​រដូវ​កាល

កីឡាករ Batshuayi នឹងត្រូវទៅលេងឱ្យ Crystal Palace ក្នុងនាមជាកីឡាករខ្ចីជើងរហូត​ដល់​ចប់​រដូវ​កាល ក្រោយ Crystal Palace បាន​ចុះ​ហត្ថលេខា ជាមួយ Chelsea។

កីឡាករសញ្ជាតិ​បែលហ្សិករូបនេះ ទទួលបាន​ការចាប់អារម្មណ៍ ពីក្រុមជាច្រើនដែលចង់ខ្ចីជើងកីឡាកររូបនេះ យ៉ាងណាមិញ បន្ទាប់ពីចប់កុងត្រា​ខ្ចី​ជើង​រយៈ​ពេល​វែង​ជាមួយ​ក្លឹប​ Valencia នៅ​ La Liga ហើយក៏មានក្រុម Tottenham និង​ Everton ផងដែរ ដែលចង់បានកីឡាករ​វ័យ​២៥​ឆ្នាំរូបនេះ ប៉ុន្តែមិនអាចប្រជែងឈ្នះ Crystal។

Batshuayi ត្រូវបានផ្ទេរមក Chelsea ក្នុងតម្លៃ​៣៣,២​លាន​ផោន​ពី​ Marseille ក្នុង​ឆ្នាំ​២០១៦​ ហើយរូបគេបានបង្ហាញខ្លួន ៣២ប្រកួត និងរកគ្រាប់បាល់បាន៧គ្រាប់ ឱ្យ​ក្រុមតោ​ខៀវមួយនេះ។

មុននឹងទៅលេងឱ្យ Valencia  កីឡារ Batshuayi បានចំណាយពេលពាក់កណ្តាលរដូវកាល លក្ខណៈខ្ចីជើងនៅលើទឹកដី Borussia Dortmund និងបានស៊ុតបាល់បញ្ចូលទី៩គ្រាប់ ក្នុងចំណោម1១៤ ប្រកួត ហើយរក​បាន​១​គ្រាប់​ ឱ្យ Valencia នៅ La Liga៕