កញ្ញា ហង្ស សូរីយ៉ាន់ កំពុង​ត្រៀម​បង្ហាញ​ឈុត​តំណាង​ជាតិ​កម្ពុជា ក្នុង​កម្មវិធី «Miss Global» ២០១៩ នៅ​ប្រទេសហ្វីលីពីន ហើយ​

67

ភ្នំពេញ៖ បច្ចុប្បន្ន កញ្ញា ហង្ស សូរីយ៉ាន់ គឺជាតារាសម្តែង និងតារាម៉ូឌែលមួយដួង ពោរពេញដោយសមត្ថភាពខ្ពស់ក្នុងវិស័យសិល្បៈ។ ជាក់ស្តែងកាលពីពេលថ្មីៗនេះ កញ្ញា​ ត្រូវបានជ្រើសរើសជាបរវកញ្ញាតំណាងកម្ពុជា ដើម្បីចេញទៅប្រកួតកម្មវិធី «Miss Global» ២០១៩ នៅប្រទេសហ្វីលីពីន។ កញ្ញា បានចេញដំណើរទៅេ​ប្រទេសហ្វីលីពីន នៅថ្ងៃទី ៣១​ ខែមករា ឆ្នាំ២០១៩ ដើម្បីចូលរួមកម្មវិធី លំដាប់ថ្នាក់ពិភពលោកមួយនេះ។  សូមទស្សនិកជន មកស្គាល់ពីឈុត តំណាងជាតិ ដែលនឹងត្រូវយកទៅបង្ហាញលើឆាក អន្តរជាតិ មានឈ្មោះថា «ព្រះថោងតោងស្បៃនាងនាគ» គឺពិតជាស្អាត និងទាក់ទាញយ៉ាងខ្លាំង។

ឈុតតំណាងជាតិ «ព្រះថោងនាងនាគ» ត្រូវបានប្រជាពលរដ្ឋខ្មែរភាគច្រើន ស្គាល់ថាជាឈុត ដែលនិយមប្រើក្នុងពិធីមង្គលការ តាមបែបប្រពៃណីខ្មែរ ក្នុងការយកឈុតមួយនេះ ទៅប្រកួតក្នុងកម្មវិធី «Miss Global» ដើម្បីបង្ហាញទៅកាន់ពិភពលោក គឺត្រូវបានមហាជនភាគច្រើន សម្តែងនូវការពេញចិត្តយ៉ាងខ្លាំង ព្រោះបានបង្ហាញពីការរចនាយ៉ាងប្រណិត ដោយស្នាដៃកូនខ្មែរ ក្នុងសម្លៀកបំពាក់បែបបុរាណនេះ។ អ្វីដែលពិសេស ពេលដែល កញ្ញា សុរីយ៉ាន់ បានគ្រងនូវឈុតនេះហើយ គឺពិតជាសាកសម ស្រស់សោភា ទន់ភ្លន់ និងសុភាពរាបសារ រឹងមាំ សមជាសុភាពនារីខ្មែរយ៉ាងខ្លាំង។

គួរបញ្ជាក់ផងដែរថា ការប្រកួត «Miss Global» ២០១៨ នៅប្រទេសហ្វីលីពីន នឹងចាប់ផ្តើមប្រកួតពីថ្ងៃទី៣១ រហូតដល់ថ្ងៃទី១១ ខែកុម្ភៈ ដែលជាវគ្គផ្ដាច់ព្រ័ត្រ រាត្រីគ្រងមកុដ។

បើតាមរយៈវីដេអូខ្លីមួយរបស់ កញ្ញា ហង្ស សុរីយ៉ាន់ បានបង្ហាញថា «នាងពិតជាមានអារម្មណ៍សប្បាយចិត្តយ៉ាងខ្លាំង ដែលបានតំណាងកម្ពុជា ក្នុងកម្មវិធី «Miss Global» នៅហ្វីលីពីន។ នាងប្តេជ្ញា ចិត្តថា នឹងផ្សព្វផ្សាយពីវប្បធម៌ អរិយធម៌របស់ខ្មែរ ទៅកាន់ពិភពលោក​ តាមរយៈកម្មវិធីលំដាប់ថ្នាក់ពិភពលោកនេះ។ ជាពិសេសបង្ហាញទៅកាន់ពិភពលោកថា ស្ត្រីកម្ពុជា គឺមានភាពស្រស់ស្អាត រឹងមាំ និងឆ្លាតវៃ ហើយ​នាងពិតជាមានក្ដីរំពឹងច្រើនបំផុត ក្នុងការទទួលបានជ័យជំនះលើការប្រកួត ព្រោះនាងមាន​ភាពជឿជាក់​ខ្លាំង​លើ​សមត្ថភាព​ខ្លួន​ឯង»។ ទោះជា​បែបនេះក្តី តែសូមបងប្អូនខ្មែរ ជួយលើកទឹកចិត្តកញ្ញា ទាំងអស់គ្នា តាមរយៈការ Like និងShare ដើម្បីជាការជំរុញទឹកចិត្តរបស់បវរកញ្ញាកម្ពុជាបន្ថែម៕

A little message from Soriyan Hang, Miss Global Cambodia 2018. Thank you for all the love and support ❤️😘🙏🇰🇭

Posted by Miss Global Cambodia on Wednesday, January 30, 2019

CMA_LongBanner
អត្ថបទដែលជាប់ទាក់ទង
Open

Close