ញាក់សាច់! បេនីយុំាង ទៅកែច្រមុះនៅកូរ៉េដោយជៀសាច់ត្រង់សៀតផ្កាមក​ប៉ះប៉ូវវិញម្តង

កូរ៉េ៖ ប្រិយមិត្តបានដឹងរួចហើយថា កញ្ញា បេនីយុំាង គឺជានារីដែលមានរូបសម្រស់ស្រស់ស្អាត និងរូបរាងខ្ជូតស្អាត ព្រមទាំងមានកំពស់ នឹងមុខមាត់ស្អាតណាស់ ។ ជាក់ស្តែងមុននេះបន្តិច កញ្ញា បានបង្ហោះអំពីការកែសម្ផស្សនៅត្រង់ច្រមុំ ដោយការវះកាត់។ គោលបំណងដែល បេ​នី យ៉ាំ​ង ទៅ​ប្រទេសកូរ៉េលើក​នេះ​ គឺ​ដើម្បី​វះកាត់​ច្រមុះ ប៉ុន្តែ​ការវះកាត់​របស់​នាង​លើក​នេះ​មិន​ដូច​លើ​មុន​ទេ គឺ​នាង​ត្រូវ​គ្រូពេទ្យ​វះ​យក​សាច់​ត្រង់​សៀតផ្កា យកមក​បំពេញ​នៅ ត្រង់​ច្រមុះ​វិញ​ម្តង ដែល​ខុសប្លែក​ពី​លើក​មុន​គឺ​ លើកមុនគេ​បាន​វះ​យក​សាច់​ត្រចៀក​មក​ធ្វើ ។

ហេតុនេះហើយទើបធ្វើឱ្យគេកោសក់ កញ្ញាត្រង់សៀតផ្កាផងដែរ ហើយជាមួយគ្នានេះដែរ កញ្ញា មិនទាន់អាចប្រើសាប៊ូសំរាប់កក់សក់បានទេ។ ចំពោះមន្ទីរពេទ្យដែលកញ្ញាទៅនោះមិនទាន់ដឹងមានឈ្មោះអ្វីនៅឡើយទេ គ្រាន់តែអាចដឹងថានៅប្រទេសកូរ៉េ  ។ ក្នុងនោះក៏មានហ្វេនៗជាច្រើនក៌ដូចជាមហាជនបានជូនពរកញ្ញា បានជាសះស្បើយឆាប់ៗចំពោះការវះកាត់លើកនេះផងដែរ៕

ប្រិយមិត្តចង់ជ្រាបច្បាស់សូមទស្សនាវីឌីអូខាងក្រោម៖

រងចាំមើលមួយខែទៀតនៅពេលដែលនាងខ្ញុំអាចកក់សក់បានជាមួយនឹងសាប៊ូនាងខ្ញុំចាំខ្ញុំបង្ហាញពេលចាប់ផ្ដើមកក់ណា ព្រោះនាងខ្ញុំចង់ធ្វើfeedback ផ្ទាល់ដើម្បីអោយដឹងពីគុណភាណនៃសាប៊ូកក់សក់នាងខ្ញុំថាពិតជាដុះសក់ ហើយដុះយ៉ាងលឿនបំផុត:) let see :->

Posted by BenneYang on Thursday, January 31, 2019