UI_LongBanner

ដូចបំណង! ដួង វីរៈសិទ្ធ រំភើបចិត្តយ៉ាងខ្លាំង នៅពេលបានធ្វើរឿងមួយនេះ…!

81

ភ្នំពេញ៖ ប្រិយមិត្តពិតជាស្គាល់ច្បាស់ហើយ តារាចម្រៀងវ័យក្មេងរូបសង្ហា លោក ដួង វីរៈសិទ្ធ ខណៈដែលអាជីពចម្រៀងរបស់គាត់ទទួលបាន ការចាប់អារម្មណ៍ និងគាំទ្រយ៉ាងច្រើនតាមរយៈការជ្រើស យកបទមរតកដើមមួយចំនួនទៅ Cover ច្រៀងឡើងវិញ ជាពិសេសនោះ គឺបទចម្រៀង របស់អធិរាជសំឡេងមាស លោក ស៊ីន ស៊ីសាមុត តែម្ដង។ ថ្មីៗនេះ លោក ដួង វីរៈសិទ្ធ បានបង្ហាញអារម្មណ៍ រំភើបក្រៃលែង ក្រោយបំណងប្រាថ្នារបស់ខ្លួន ដែលប៉ងទុកជាយូរមកហើយ ពោលគឺលោកបានទៅជួបផ្ទាល់ ជាមួយនឹងឧត្តមភរិយា របស់ អធិរាជសំឡេងមាស លោក ស៊ិន ស៊ីសាមុត ហើយលោកក៏បានសម្ដែងការដឹងគុណ និងការគោរពស្រឡាញ់ ដល់ក្រុមគ្រួសាររបស់លោក ព្រមទាំងបានជូនជាថវិកា ដល់ភរិយារបស់លោក ស៊ិន ស៊ីសាមុត ផងដែរ។

ជាក់ស្តែងនៅក្នុងគណនីហ្វេសប៊ុករបស់តារាវ័យក្មេងរូបនេះ ក៏បានសរសេររៀបរាប់ពីអារម្មណ៍រំភើប​ ពេលបានជួបឧត្ដមភរិយារបស់ អធិរាជសំឡេងមាស ស៊ីន ស៊ីសាមុត យ៉ាងដូច្នេះថា “ខ្ញុំពិតជាមានក្តីរំភើបរីករាយខ្លាំងណាស់ដែលបានជួបលោកយាយដែលជាឧត្ដមភរិយារបស់(អធិរាជសំឡេងមាស ស៊ីន ស៊ីសាមុត ) ដូចក្តីបំណង ទោះភ្នំពេញដីឆ្ងាយពីខេត្តស្ទឹងត្រែងតែទឹកចិត្តនិងការដឹងគុណរបស់ចៅគឺនៅជិតបង្កើយ។ ខ្ញុំបានពាំនាំយកកាដូបន្តិចបន្តួចទៅតាមលទ្ធភាព ចំនួនទឹកប្រាក់២,០០០,០០០៛ ដែលជាសណ្ដានចិត្តរបស់ចៅ ដោយក្ដីស្រលាញ់និងគោរពចំពោះលោកយាយនិងក្រុមគ្រួសារនិងជាការដឹងគុណសម្រាប់រាល់បទចម្រៀងដែលចៅបានច្រៀង….ហើយចៅនិងព្យាយាមជួយលោកយាយបន្ថែមទៀតទៅថ្ងៃមុខទៅតាមលទ្ធភាពដែលចៅមាន… ហើយចៅនឹងប្រឹងប្រែងនិពន្ធនឹងថែររក្សារចម្រៀងបែបខ្មែរយើងអោយបានល្អនឹងដើម្បីបន្សល់ទុកសម្រាប់កូនខ្មែរជំនាន់ក្រោយៗទៀតសូមអរគុណ…..”។

ដួង វីរៈសិទ្ធ បានបន្តទៀតថា«ខ្ញុំបានពាំនាំ យកកាដូ បន្តិចបន្តួច ទៅតាមលទ្ធភាព ចំនួនទឹកប្រាក់២,០០០,០០០៛ ដែលជាសណ្ដានចិត្ត របស់ចៅ ដោយក្ដីស្រលាញ់ និងគោរពចំពោះលោកយាយ និងក្រុមគ្រួសារ និងជាការដឹងគុណ សម្រាប់រាល់បទចម្រៀង ដែលចៅបានច្រៀង…. ហើយចៅនឹងព្យាយាម ជួយលោកយាយបន្ថែមទៀត ទៅថ្ងៃមុខទៅតាមលទ្ធភាព ដែលចៅមាន ហើយចៅនឹងប្រឹងប្រែង និពន្ធនឹងថែរក្សា ចម្រៀងបែបខ្មែរយើង អោយបានល្អ នឹងដើម្បីបន្សល់ទុក សម្រាប់កូនខ្មែរ ជំនាន់ក្រោយៗទៀត»។

CMA_LongBanner

ក្រោយឃើញនូវសកម្មភាព និងក្ដីស្រលាញ់ ការគោរព ដល់ក្រុមគ្រួសារ របស់លោកតាស៊ិន ស៊ីសាមុត បានធ្វើឱ្យប្រិយមិត្តទស្សនិកជន សម្ដែងនូវការកោតសរសើរ ថា ដែលនេះពិតជាក្តីស្រលាញ់ដ៏ធំធេង ពីលោក ដួង វីរៈសិទ្ធ ចំពោះអធិរាជសំឡេងមាសលោកតា ស៊ីន ស៊ីសាមុត ដែលគួរឲ្យយកគំរូតាម៕

Praileela_getlow
អត្ថបទដែលជាប់ទាក់ទង
Open

Close