ខួបកំណើតម្តងនេះ មាស សុខសោភាព លេងឈុតរ៉ូបមេអំបៅ ដូចព្រះនាងយ៉ាងស្រស់ស្អាតតែម្តង ក្រោមការច្នៃម៉ូតពី Queen Vitoria

703

កាលពីរាត្រីថ្ងៃទី២៩ ខែមករា ឆ្នាំ ២០១៩ កន្លងទៅនេះ អ្នកគាំទ្រយ៉ាងច្រើនកុះកររបស់កំពូលតារាចម្រៀង មាស សុខសោភា និងតារាល្បីៗជាច្រើននាក់ទៀត បានចូលរួមអបអរសាទរក្នុងពិធីខួបកំណើតកញ្ញា ដែលបានប្រារព្ធឡើងនៅក្នុងក្លឹប៥៥។

ក្នុងកម្មវិធីខួបកំណើតរបស់ តារាចម្រៀង សម្លេងស្រទន់រូបនេះ គេឃើញការតុបតែងខ្លួនរបស់កញ្ញា ហាក់ខុសប្លែកពីកម្មវិធីរបស់តារាដទៃទៀត ជាពិសេស ឈុតរ៉ូបពណ៌ក្រហមយ៉ាងឆ្អិនឆ្អៅ ដែលបានរៀបចំដោយ អ្នកចំណាន ដ៏ល្បីនៅក្នុងប្រទេសកម្ពុជា គឺលោក អូលីវ៉ា គង់ ដែលជាម្ចាស់គ្រប់គ្រងកំពូលច្នៃម៉ូត Queen Vitoria ។

អ្វីដែលភាពទាក់ទាញខ្លាំងពីរ៉ូបក្រហមដ៏ស្រស់ស្អាតមួយនេះ គឺបានរំលេចឱ្យកញ្ញា មាស សុខសោភាព ហាក់ដូចជាព្រះនាងមេអំបៅមួយដួង ដែលហោះហើរនៅលើអាកាសផងដែរ។ ត្បូងប៉ាក់ឌិន ចាំភ្លឺផ្លេកទៅនឹងភ្លើងពណ៌ចម្រុះដែល ធ្វើឱ្យអ្នកដែលចូលរួម កោតសរសើរពីភាពស្រស់ស្អាតរបស់កញ្ញា នៅរាត្រីនោះផងដែរ។

ក្នុងនោះដែរ លោកអូលីវ៉ា ដែលជាអ្នកច្នៃម៉ូតសម្រាប់កញ្ញា មាស សុខសោភាពនោះ បានបញ្ជាក់ប្រាប់ CHN ថា រ៉ូបនេះ លោកបានចំណាយពេលជិតមួយអាទិត្យ ដោយផ្ចិតផ្ចង់យកចិត្តទុកដាក់ធ្វើយ៉ាងណា ឱ្យកញ្ញា មាស សុខសោភាព ទទួលបានភាពទាក់ទាញខ្លាំងពីរ៉ូបមេអំបៅក្រហមនៅក្នុងខួបកំណើតរបស់កញ្ញា។ តោះ មើលរូបថតស្អាតៗរបស់ពីតារា មាស សុខសោភាពទាំងអស់គ្នា ។

CMA_LongBanner
អត្ថបទដែលជាប់ទាក់ទង
Open

Close