UI_LongBanner

រថយន្តសេរីនើប១គ្រឿង ម្ចាស់បើកបរត្រូវបានគសង្ស័យថាក្នុងស្ថានភាពស្រវឹងបទឆ្វេងឆ្លងផ្លូវរេចង្កូតផ្លោងចូលផ្ទះអ្នកស្រុកទាំងកណ្តាលអធ្រាត្រ

232

កំពត៖ មានករណីភ្ញាក់ផ្អើលទាំងពាក់កណ្តាលអធ្រាត្រខណៈដែលរថយន្តសេរីទំនើប១គ្រឿងម៉ាកលុចស៊ីស៥៧០ បើកហោះផ្លោងចូលផ្ទះប្រជាពលរដ្ឋ ហេតុការណ៍នេះបានកើឡើង កាលពីវេលាម៉ោង១២ នឹង៣០នាទីយប់ឈានចូលថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០១៩ ករណីរថយន្តជ្រុលចង្គោតធ្លាក់ផ្លូវទៅប៉ះផ្ទះប្រជាពលរដ្ឋនេះ គឺ នៅចំណុចផ្លូវកែងអក្សTក្បាលថ្នល់ផ្លូវវាងក្រុង-កំពត-កែប ស្ថិតក្នុងភូមិជំុគ្រៀល ឃំុជំុគ្រៀល ស្រុកទឹកឈូ ខេត្តកំពត។

ប្រភពសមត្ថកិច្ចបានអោយដឹងថា រថយន្តបង្កគ្រោះថ្នាក់ខ្លួនឯងនេះ គឺម៉ាកលុចស៊ីស៥៧០ ពណ៌សពាក់ស្លាកលេខ ភ្នំពេញ 2AH-9134 ដែលមានធ្វើដំណើរលើផ្លូវជាតិវាងក្រុងក្នុងទិសដៅពីជើងបទឆ្វេងទៅត្បូងលើផ្លូវជាតិលេខ៣៣A ក៏បានរេចង្កូតខុសផ្លូវផ្លោងចូលផ្ទះអ្នកស្រុកទាំងកណ្តាលអធ្រាត្រ បន្ទាប់ពីបង្កហេតុភ្លាមៗ អ្នកបើកបររត់គេចខ្លួន បន្សល់ទុកតែរថយន្តនៅកន្លែងកើតហេតុ បើតាមការអះអាងរបស់ប្រជាពលរដ្ឋនៅកន្លែងកើតហេតុ បានអោយដឹងថា រថយន្តបង្កខាងលើនេះ ត្រូវបានគេសង្ស័យថា ជាកម្មសិទ្ធិរបស់មន្ត្រីមានលុយ មានអំណាចក្នុងខេត្តកំពត។

ចំណែកម្ចាស់ផ្ទះរងគ្រោះខាងលើ មានឈ្មោះ គ្រូសៅ ភេទប្រុស ចំពោះករណីគ្រោះថ្នាក់ខាងលើនេះ បណ្ដាលអោយខូចទ្វាកញ្ចក់ និងបង្អួចបញ្ចក់ ជញ្ជាំងឥដ្ឋមួយចំនួន ក៏ប៉ុន្តែក្នុងហេតុការណ៍នេះ មិនមានមនុស្សណាម្នាក់រងរួសឡើយ៕

CMA_LongBanner

អត្ថបទដែលជាប់ទាក់ទង
Open

Close