UI_LongBanner

រថយន្តពាក់ស្លាកលេខខេមរៈភូមិន្ទបានបុករៈម៉ូតូ និងរថយន្តជាច្រើនគ្រឿងបង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំងតាមបណ្ដោយផ្លូជាតិលេខ៤

77

ភ្នំពេញ៖ រថយន្តមួយគ្រឿងបានបុកម៉ូតូលក់សម្ភារបន្តមកបុករថយន្ត និងម៉ូតូជាច្រើនគ្រឿងទៀត បង្កការភ្ញាក់ផ្អើលប្រជាពលរដ្ឋយ៉ាងខ្លាំង តាមបណ្ដោយផ្លូវជាតិលេខ៤

ហេតុការណ៍នេះ បានកើតនៅថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០១៩ នៅវេលាម៉ោង៩ នឹង៤៥នាទី តាមបណ្ដោយផ្លូវជាតិលេខ៤ ដែលស្ថិតនៅក្នុងសង្កាត់កំបូល ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

CMA_LongBanner

ប្រភពព័ត៍មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅពេលកើតហេតុគេបានឃើញម៉ូតូមួយគ្រឿងបើកលក់សម្ភារដែលធ្វើដំណើរពីទិសខាងលិចមកទិសខាងកើតស្រាប់តែរថយន្តហាយឡែនឌ័រមួយគ្រឿងពាក់ស្លាកលេខខេមរភូមិន្ទ០៩ -2-9664 ធ្វើដំណើរពីទិសខាងកើតមកទិសខាលិចក៏បានប៉ះម៉ូតូដែលលក់សម្ភារនោះបណ្ដាលឲ្យក្រឡាប់រួចបន្តទៅបុកនឹងម៉ូតូកងបីពីក្រោយក៏បន្តទៅបុកនឹងរថយន្តបាឡែនមួយគ្រឿងទៀតក៏ជ្រុលបុកម៉ូតូMSX និងម៉ូតម៉ាកសង់មួយគ្រឿងផងដែរ ដែលរួចហើយម្ចាស់រថយន្តហាយឡែនឌ័រ ក៏បានបើកទ្វាឡានរត់បាត់ទៅ។

ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បណ្ដាលឲ្យមានរងរបួសធ្ងន់ស្រាល់៤នាក់ ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីពេទ្យភ្លាមៗ ក្រោយសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ក៏បានរាយការណ៍ទៅសមត្ថកិច្ចផ្នែកជំនាញចរាចរណ៍ក៏បានចុះមកដល់បានវាសវែង រួចក៏បានស្ទួចរថយន្ត និងម៉ូតូខាងលើយកទៅរក្សាទុក្ខនៅការិយាល័យចរាចរណ៍ផ្លូវគោក ដើម្បីរងចាំភាគីទាំងសង់ខាងចូលមកដោះស្រាយគ្នាទៅតាមនីតិវិធី៕ ដោយ៖ចំរើន

អត្ថបទដែលជាប់ទាក់ទង
Open

Close