UI_LongBanner

ស្ដែង! កាន់ខ្សែក្រវ៉ាត់ជិះដេញវាយគ្នា ​លឿនពេក ស្រាប់តែអកហ្សឺ​គ្នា ទៅបុករបាំងថ្ម ទាំង២គ្រឿង​ ​​ដេកសន្លប់ស្ដូកស្ដឹងកណ្ដាលផ្លូវទាំង៥នាក់ នៅចាក់អង្រែក្រោម​!

10,482

ភ្នំពេញ​៖​ យ៉ាងហោចណាស់​ យុវជន៤នាក់របួសធ្ងន់​សន្លប់ស្ដូកស្ដឹង និងម្នាក់ទៀតរបួសស្រាល ខណៈពេលដែលជិះម៉ូតូកាន់ខ្សែក្រវ៉ាត់ប្រដេញតាមវាយគ្នា ក្នុងល្បឿនយ៉ាងលឿន ចៃដន្យ​អកហ្សឺ​គ្នា ក៏ជ្រុលទៅបុករបាំងថ្មព្រួញពុះចែកផ្លូវ ទាំង២គ្រឿង​តែម្ដង​ ហេីយត្រូវបានរថយន្តគិលានសង្គ្រោះគ្លីនិកហុងហាក់ មកដឹកយកទៅមន្ទីរពេទ្យភ្លាមៗ ។

ហេតុការណ៍​គ្រោះថ្នាក់ចរាចរណ៍នេះ បង្កឲ្យមានការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង០១:០៥នាទីយប់ រំលងអធ្រាត្រ​ឈានចូលថ្ងៃអាទិត្យ​ ទី០៣ ខែកុម្ភៈ​ ឆ្នាំ២០១៩នេះ នៅចំណុចមុខ​រោងចក្រកាត់ដេ MV លេីកំណត់ផ្លូវជាតិលេខ២ ភូមិព្រែកតាឡុង សង្កាត់ចាក់អង្រែក្រោម​ ខណ្ឌមានជ័យ​ រាជធានីភ្នំពេញ។

សាក្សីដែលឃើញហេតុការណ៍ផ្ទាល់បានរៀបរាប់ប្រាប់ភ្នាក់ងារ​កម្ពុជាទាន់ហេតុការណ៍​ CHN​ ថា​ នៅមុនកើតហេតុគេឃើញ ក្រុមក្មេងស្ទាវជាច្រើននាក់ ជិះម៉ូតូ៣-៤គ្រឿង ឌុបគ្នាក្នុងល្បឿនយ៉ាងលឿន ដោយខ្លះមានកាន់ខ្សែក្រវ៉ាត់ជាប់ដៃ ធ្វេីដំណេីរតាមបណ្ដោយផ្លូវ​ជាតិលេខ២ ក្នុងទិសដៅពីជេីងទៅត្បូង លុះជិះមកដល់ចំណុចកើតហេតុខាងលើ ស្រាប់តែយអកហ្សឺ​គ្នា ធ្វេីឲ្យម៉ូតូទាំង២គ្រឿង មួយគ្រឿងម៉ាក Honda Dream ប៊ិច​ កម្លាំងម៉ាស៊ីន110Cc ពណ៍ខ្មៅ​ ពាក់ស្លាកលេខភ្នំពេញ 1BI-3397 ​និងម៉ូតូមួយគ្រឿងទៀតម៉ាក EXCITER ពណ៍ខ្មៅ​ បិតតែមអក្សរអង់គ្លេស (មិនមែនស្លាកលេខ) ជ្រុលទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវពេញទំហឹង បណ្ដាលឲ្យ​ម៉ូតូដួលខ្ទាត​ជិត១០ម៉ែត្រ ចំណែកយុវជនទាំង៥នាក់នោះ​ ខ្ទាតផ្លោះបោកទៅលេីថ្នល់ រងរបួសធ្ងន់​ដេកសន្លប់ស្ដូកស្ដឹងកណ្ដាលផ្លូវទាំង៤នាក់តែម្ដង (ក្នុងនោះមានម្នាក់របួសធ្ងន់ធ្ងរជាងគេ​ បាក់ភ្លៅខាងឆ្វេងចេញឆ្អឹង​) ចំណែកឯយុវជនម្នាក់ទៀតរបួសស្រាល។

CMA_LongBanner

បន្តិចក្រោយមកមានកម្លាំងល្បាតប៉ុស្តិ៍នគរបាលចាក់អង្រែក្រោម ចុះមកដល់កន្លែងកើតហេតុ សម្រួលចរាចរណ៍ និងហៅរថយន្តគិលានសង្គ្រោះមួយគ្រឿង​ របស់គ្លីនិក​ឯកជន ហុងហាក់​ មកដឹកជនរងគ្រោះយកទៅសង្គ្រោះផងដែរ​។

បច្ចុប្បន្នក្រោយពីកើតហេតុ​ ម៉ូតូទាំង២គ្រឿង​ ត្រូវបានកម្លាំងល្បាតបាញ់គំនូស រួចហៅរ៉ឺម៉កកង់បីមកដឹកយកទៅរក្សាទុកបណ្ដោះអាសន្ន នៅស្នាក់ការនគរបាលប៉ុស្តិ៍រដ្ឋបាលចាក់អង្រែក្រោម ដើម្បី​រងចាំដោះស្រាយគ្នាពេលក្រោយ៕ អត្ថបទ​រូបភាព​ AhBoYz

អត្ថបទដែលជាប់ទាក់ទង
Open

Close