UI_LongBanner

សន្តិភាពនៅកម្ពុជា ប្រជាពលរដ្ឋ និងសាសនានានា រស់នៅសុខសប្បាយជាមួយគ្នា ដោយគ្មានការរើសអើង ឬព្រួយបារម្ភ

77

ភ្នំពេញ៖ សម្តេច​តេជោ​ ហ៊ុន សែន នៅថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០១៩នេះបានមានប្រសាសន៍នៅលេីបណ្តាញ​ facebook របស់លោកយ៉ាងដូច្នេះថា៖ ពលរដ្ឋខ្មែរទូទាំងប្រទេស រួមទាំងពុទ្ធសាសនា ខ្មែរឥស្លាម ខ្មែរគ្រីស្ទសាសនា​ និងខ្មែរចិន គឺយើងរស់នៅសុខសប្បាយជាមួយគ្នា ដោយគ្មានការរើសអើង ឬព្រួយបារម្ភអ្វីឡើយ។ ពេលខ្លះយើងក៏ចូលរួមនៅក្នុងពិធីបុណ្យតូចធំជាមួយគ្នាទៀតផង។ ទាំងនេះគឺដោយសារប្រទេសមានសុខសន្តិភាពជាមួយនឹងការគ្រប់គ្រងល្អ ដែលធ្វើឱ្យបរិយាកាសសង្គមទាំងមូលល្អ។ ប្រទេសមានសង្រ្គាម គឺពលរដ្ឋបាត់បង់ឱកាស ហើយគ្មានពេលវេលាបានជួបជុំក្រុមគ្រួសារប្រារព្ធពិធីបុណ្យតូចធំអ្វីឡើយ។

CMA_LongBanner

ទន្ទឹមនឹងការលើកឡើងនេះ សម្តេច​តេជោ​ ហ៊ុន សែន ក៏បានឆ្លៀតឱកាស ជូនពរប្រជាពលរដ្ឋ ឱ្យបានសម្រាក និងសប្បាយរីករាយជួបជុំក្រុមគ្រួសារថ្ងៃចុងសប្តាហ៍ និងសំណាងល្អក្នុងថ្ងៃចូលឆ្នាំចិន

អត្ថបទដែលជាប់ទាក់ទង
Open

Close