ពិតជាសោកស្តាយ! អតីតតារាសម្តែងស្រី រតនា បានទទួលមរណភាព ដោយសារជំងឺដ៏សាហាវមួយនេះ..!

729

ភ្នំពេញ៖ ​ពិតជាភ្ញាក់​ផ្អើល​យ៉ាង​ខ្លាំង ​​នៅ​ពេល​បាន​ដឹង​ថា តារា​សម្ដែង​ស្រី​ឈ្មោះ រតនា​​ បាន​ទទួល​មរណភាព ដោយសារ​ជំ​ងឺ។ នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក គេ​ឃើញ​មាន​តារា​ជា​ច្រើន​បាន​ចូល​រួម​រំលែក​ទុក្ខ និង​ចូល​រួម​សោក​ស្ដាយ​ចំពោះ​ដំណឹង​យ៉ាង​ក្រៀម​ក្រំ​មួយនេះ។

កាលពីម្សិលមិញនេះ មានការភ្ញាក់ផ្អើលពេញបណ្តាញសង្គមហ្វេសប៊ុក ក្រោយទទួលបានដំណឹងដ៏សោកសៅ របស់អតីតតារាសម្តែងស្រី អ្នកនាងរតនា បានទទួលមរណភាព ដោយសារតែជំងឺដ៏សាហាវមួយ ធ្វើឲ្យបណ្តាអ្នកគាំទ្រជាច្រើនអាណិតដល់រូបនាងយ៉ាងខ្លាំង។ ការបាត់មុខពីសិល្បៈរបស់តារាស្រីរូបនេះ ក៏បានធ្វើឲ្យមហាជនជាច្រើនមានការងឿងឆ្ងល់ខ្លាំង តែតាមពិតគឺនាងកំពុងតែមានជំងឺ ដែលត្រូវធ្វើការសម្រាកព្យាបាលអស់ពេលជាយូរ យ៉ាងដូច្នោះសោះ។

​បើ​តាម​លោក អេ​ឡិច​ ចាន់​ត្រា បាន​សរសេរ​នៅ​លើ​បណ្ដាញ​សង្គម​របស់​ខ្លួន​ថា ៖ “ពិត​ជា​មិន​គួរ ឱ្យ​ជឿ​សោះ  ហេតុ​អ្វី​បាន​ជា​មនុស្ស​ល្អ​បែរ​ជា​ទៅ​លឿន​ម្ល៉េះ? អ្នក​នាង រតនា គាត់​គឺ​ជា​មនុស្ស​ល្អ​ខ្លាំង​ណាស់ ។ សូម​ឱ្យមិត្ត​សំឡាញ់​ទៅ​ឱ្យ​បាន​សុខ សង្ឃឹម​ថា​ជាតិ​ក្រោយ​កុំ​អោយ​មិត្ត​មាន​អាយុ​ខ្លី​ដូច​ជាតិ​នេះ​ទៀត”។

លើស​ពី​នេះ តាម​ការ​បញ្ជាក់​ពី​អ្នក​សិល្បៈ​ឲ្យ​ដឹង​ថា ​តារា​ស្រី​រូប​នេះ ​មាន​ជំ​ងឺ​កាច​សាហាវ​មួយ​ចំនួន​គឺ ​រលាក​ស្រោម​ខួរ​ក្បាល ក្រពះ និង​ពោះ​វៀន ដោយ​បាន​ចំណាយ​ពេល​ព្យាបាល​យ៉ាង​យក​ចិត្ត​ទុក​ដាក់​បំផុត​ដែរ តែ​នៅ​មិន​អាច​ជួយ​សង្គ្រោះ​ជីវិត​បាន​ឡើយ។ ហើយអ្វីដែលកាន់តែឲ្យមហាជនក្តុកក្តួលនោះគឺ សភាពសាកសពរបស់នាង ប្រែជាហើមខ្លាំងមើលមិនសឹងតែស្គាល់ទៅហើយ។

ទន្ទឹមនឹងនេះដែរ ​តារា​រូប​នេះ​បាន​បាត់​មុខ​ពី​សិល្បៈ​អស់​ពេល​​ជា​ច្រើន​ឆ្នាំ ដោយ​មិន​ដឹង​ថា​មាន​រឿង​អ្វី​នោះ​​ទេ ស្រាប់​តែ​ម្សិល​មិញ​នេះ ​គេ​ដឹង​ថា ​នាង​បាន​បាត់​បង់​ជីវិត ព្រោះ​ជំ​ងឺ​កាច​សាហាវ​ទៅ​វិញ។ នាង​បាន​ស្លាប់​នៅ​ប្រទេស​ថៃ ហើយ​តាម​មិត្ត​របស់​នាង​ប្រាប់ សព​របស់​នាង នឹង​ដឹក​មក​ដល់​ស្រុក​កំណើត​វិញ​នៅ​ថ្ងៃ​នេះ៕

CMA_LongBanner
អត្ថបទដែលជាប់ទាក់ទង
Open

Close