បង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំង! ជនជាតិបរទេសម្នាក់ អង្គុយដេកលក់នៅកៀនរបងស្ថានីយ៍ប្រេងឥន្ទនៈសូគីមិច តាំងពីយប់រហូតព្រឹក

ភ្នំពេញ៖ ជនជាតិបរទេសម្នាក់ ត្រូវបានគេប្រទះឃើញដេកលក់យ៉ាងស្កប់ស្កល់ នៅកៀនរបងស្ថានីយ៍ប្រេងឥន្ទន:សូគីមិច នៅជិតរវង្វង់មូលចោមចៅ មិនដឹងថាមកពីណាទៅណាទេ ហើយប្រជាពលរដ្ឋក៏បាន រាយការណ៍ទៅប្រាប់សមត្ថកិច្ច ដើម្បីឲ្យមកជួយសម្រួល ហេតុការណ៍ភ្ញាក់ផ្អើលខាងលើនេះកើតឡើងនៅថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០១៩ នៅវេលាម៉ោង៧និង២៥នាទីព្រឹក ត្រង់ចំណុចស្ថានីយ៍ប្រេងឥន្ទន: សូគីមិច រង្វង់មូលចោមចៅ ដែលស្ថិតនៅក្នុងសង្កាត់ចោមចៅ៣ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ។

បើតាមអ្នករត់ម៉ូតូឌុបបានឲ្យដឹងថា ជនបរទេសខាងលើ ត្រូវបានគេឃើញ ចុះពីលើរ៉ឺម៉កម៉ូតូកង់បី តាំងពីវេលាម៉ោង១០យប់ ថ្ងៃទី០៦ ខែកុម្ភៈមកម្ល៉េះ ដោយគ្មានអ្នកចេះនិយាយភាសារជាមួយ ទើបមិនដឹងថា មកពីណាគោលបំណងចង់ទៅណានោះទេ ទើបវង្វេង រកគោលដៅមិនឃើញ ហើយមកដេកនៅរបងអស់មួយយប់។

ដោយប្រទះឃើញជនរូបនេះ ដេកលង់លក់ នៅព្រឹកថ្ងៃទី០៧ ខែកុម្ភ​ៈ ឆ្នាំ២០១៩នេះ ប្រជាពលរដ្ឋចោមរោមមើល និងងឿយឆ្ងល់ ទើបរាយការណ៍ដល់សមត្ថកិច្ចមូលដ្ឋាន ចុះទៅសាកសួរ រួមជាមួយអ្នកចេះភាសារក៏បាននិយាយសាកសួរ ហើយជនបរទេសនោះក៏បង្ហាញលិខិតឆ្លងដែនឲ្យមើល ទើបដឹងរឿង។

ជនបរទេសខាងលើ មានឈ្មោះ HANSEN TOR-ERIK អាយុ៤៤ឆ្នាំ ជនជាតិ NORWAY លិខិតឆ្លងដែនលេខ 33565303 ចូលមកប្រទេសកម្ពុជា នៅថ្ងៃទី២២ ខែមករា ឆ្នាំ២០១៩ ជាភ្ញៀវទេសចរណ៍ ។ បើតាមការរៀបរាប់របស់ ជនបរទេសរូបនេះ កាលពីយប់ថ្ងៃទី០៦ ខែមករា ម្សិលមិញ រូបគេក្រោយវិលត្រឡប់មកពីកម្សាន្តនៅក្រុងព្រះសីហនុវិញ គេត្រូវធ្វើដំណើរឡើងយន្តហោះវិល ទៅស្រុកកំណើតវិញ ហើយមិនដឹងថា ទៅរកយន្តហោះនៅឯណា ម្យ៉ាងយប់ជ្រៅទៅហើយ ទើបគេសម្រេចចិត្ត អង្គុយនៅទីនេះ រហូតដល់លង់លក់អត់ដឹងខ្លួន ។

ដើម្បីសុវត្តិភាពដល់ជនបរទេសខាងលើ ក្នុងនាមចូលមកទេសចរណ៍ប្រទេសកម្ពុជា ទើបសមត្ថកិច្ចមូលដ្ឋាន ជួយសម្រួល និងឌុបជូនជនបរទេសខាងលើ ទៅអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដើម្បីសាកសួរបន្ត៕ (ដោយ ចំរើន)