បុរសវ័យចំណាស់ម្នាក់ បានបណ្ដើរកង់ឆ្លងផ្លូវត្រូវបានម៉ូតូធុនធំបុកយ៉ាងពេញទំហឹង បណ្ដាលឲ្យស្លាប់ភ្លាមៗនៅនឹងកន្លែង

ភ្នំពេញ៖ បុរសវ័យចំណាស់ម្នាក់មានឈ្មោៈ សះ សែម មានអាយុ៨១ឆ្នាំ មានទីលំនៅភូមិកំរៀង សង្កាត់កន្ទោក ខណ្ឌពោធិ៍សែនជ័យ បានបណ្ដើរកង់ឆ្លង់ផ្លូវជាតិ៤ ដោយបានលើកដៃជាសញ្ញាផងនោះ ស្រាប់តែមានម៉ូតូធុនធំមួយគ្រឿង បានបុកផ្លោងខ្ទាតជាច្រើនម៉ែត្រ បណ្ដាលឲ្យស្លាប់ភ្លាមៗនៅនឹងកន្លែង។

ហេតុការណ៍គ្រោះថ្នាក់ចរារចណ៍ខាងលើនេះ បានកើតឡើងនៅថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០១៩ នៅវេលាម៉ោង១២និង៣០នាទី តាមបណ្ដោយផ្លូវជាតិលេខ៤ ដែលស្ថិតនៅក្នុងភូមិអង្គ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ប្រភពព័ត៍មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុគេបានឃើញជនរងគ្រោះបានបណ្ដើរកង់ឆ្លងផ្លូវជាតិ៤ ដោយបានឆ្លងពីទិសខាងជើងទៅទិសខាងត្បូង បុរសវ័យចំណាស់ខាងលើបានលើកដៃជាសញ្ញាផងនោះ ស្របពេលនោះក៏មានម៉ូតូធុនធំមួយគ្រឿង ពណ៌លឿង មិនចាំម៉ាកនឹងស្លាកលេខ បើកបរក្នុងល្បឿនលឿនពីលិចទៅកើត ក៏បានជ្រុលមកបុកបុរសវ័យចំណាស់ដែលកំពុងបណ្ដើរកង់ពេញទំហឹងបានផ្លោងខ្ទាតជាច្រើនម៉ែត្របណ្ដាលឲ្យបោកក្បាល់ស្លាប់ភ្លាមៗ នៅកណ្ដាលផ្លូវជាតិលេខ៤ យ៉ាងអាណោចអាធ័ម ចំណែកម៉ូតូបង្កមិនបានដួលក៏បានបន្ថែមល្បឿនបើករត់គេចតាមបណ្តយផ្លូវជាតិលេខ៤ ទៅខាងកើតបាត់ស្រមោលបន្សល់ទុក្ខតែសាកសព និងកង់រួមជាមួយកាងម៉តូខាងក្រោយធ្លាក់លើផ្លូវនៅកន្លែងកើតហេតុ។

ភ្លាមៗក្រុមគ្រួសារសាច់ញាតិជនរងគ្រោះ បានមកដល់ស្រែកយំ និងបានលើកសាកសពឡើងមកអែបខាងចាំដើម្បីចាំរថយន្តមកដឹក សមត្ថកិច្ចជំនាញចរាចរណ៍ចុះមកដល់កន្លែងកើតហេតុ បានពិនិត្យមើលនៅកន្លែងកើតហេតុ និងប្រគល់សពជូនទៅឲ្យសាច់ញាតិ និងក្រុមគ្រួសារចាត់ចែងដឹកយកទៅស្រុកកំណើតធ្វើបុណ្យទៅតាមប្រពៃណី ក្នុងករណីខាងលើនេះសមត្ថកិច្ចនិងបន្តធ្វើការស្រាវជ្រាវស្វែងរកម៉ូតូបង្កដើម្បីដោះស្រាយទៅតាមច្បាប់។(ដោយ៖ចំរើន)