ភ្ញៀវទេសចរជាតិអន្តរជាតិ មកទស្សនាកម្សាន្តតាមរមណីដ្ឋាននានាក្នុងខេត្តកំពង់ចាម ក្នុងឱកាសចូលឆ្នាំចិនវៀតណាមឆ្នាំ២០១៩រយៈពេល៣ថ្ងៃនេះភ្ញៀវជាតិនិងអន្តរជាតិមានការកើនឡើងបើប្រៀបធៀបទៅនឹងឆ្នាំ២០១៨

100
CMA_LongBanner

កំពង់ចាម៖ នៅថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០១៩ ភ្ញៀវទេសចរណ៍ជាតិអន្តរជាតិ មកទស្សនាកម្សាន្តតាមរមណីដ្ឋាននានាក្នុងឱកាសចូលឆ្នាំចិនវៀតណាមឆ្នាំ២០១៩រយៈពេល៣ថ្ងៃនេះភ្ញៀវជាតិនិងអន្តរជាតិមានការកើនឡើងបើប្រៀបធៀបទៅនឹងឆ្នាំ២០១៨ភ្ញៀវទេសចរណ៍ មកទស្សនាកម្សាន្តនូវរម្មណីយដ្ឋានចំនួន៩ក្នុងខេត្តកំពង់ចាម។

បើតាមរបាយការណ៍ពីលោកស្រីគង់វណ្ណៈពិសីប្រធានការិយាល័យមន្ទីរទេសចរណ៍បានអោយដឹងថាភ្ញៀវទេសចរណ៍ដែលមកលេងកម្សាន្តក្នុងឪកាសបុណ្យចូលឆ្នាំចិនវៀតណាមរយពេលបីថ្ងៃ៥.៦.៧.ឆ្នាំ២០១៩នេះមានការកើនឡើង៖

  • ១ រមណីដ្ឋានភ្នុំប្រុសភ្នុំស្រីមានចំនួន៤៥០០នាក់។
  • ២ រមណីដ្ឋានប្រាសាទនគរបាជ័យភ្ញៀវជាតិមានចំនួន៥៦០០នាក់ភ្ញៀវអន្តរជាតិមានចំនួន៦៦០នាក់។
  • ៣ រមណីដ្ឋានភ្នុំហាន់ជយ័ភ្ញៀវជាតិមានចំនួន៤០០០នាក់ភ្ញៀវអន្តរជាតិមានចំនួន៥៨០។
  • ៤ រមណីដ្ឋានភ្នុំជើងព្រៃភ្ញៀវជាតិ៧៦៦នាក់ភ្ញៀវអន្តរជាតិ៧០នាក់។
  • ៥ រមណីដ្ឋានឆ្នេរខ្សាច់កោះប៉ែនភ្ញៀវជាតិមានចំនួន៨៣៥៦នាក់ភ្ញៀវអន្តរជាតិមានចំនួន៣០០នាក់។
  • ៦រមណីដ្ឋានបឹងធំភ្ញៀវជាតិមានចំនួន៨៥០នាក់ភ្ញៀវអន្តរជាតិមានចំនួន៤០នាក់។
  • ៧ រមណីដ្ឋាននាគខ្មៅភ្ញៀវជាតិមានចំនួន១៧៥០នាក់ភ្ញៀវអន្តរជាតិមានចំនួន៣៥នាក់។
  • ៨ រមណីដ្ឋានទំនប់តាកុដភ្ញៀវជាតិមានចំនួន៣២០០នាក់ភ្ញៀវអន្តរជាតិមានចំនួន២៣០នាក់។
  • ៩រមណីដ្ឋានទឹកឆាភ្ញៀវជាតិមានចំនួន៩២៥០នាក់ភ្ញៀវអន្តជាតិមានចំនួន១០០នាក់។

សរុបភ្ញៀវជាតិនិងអន្តរជាតិដែលមកកម្សាន្តក្នុងឪកាសចូលឆ្នាំចិនវៀតណាមរយពេលបីថ្ងៃនេះភ្ញៀវជាតិមានចំនួន៣៨២៧២នាក់ភ្ញៀវអន្តរជាតិមានចំនួន២២៦៥នាក់បើប្រៀបធៀបឆ្នាំ២០១៨ភ្ញៀវជាតិកើនឡើង៤៦%ភ្ញៀវអន្តរជាតិកើនឡើង៣៧%។

ពាក់ព័ន្ធនិងការចូលឆ្នាំចិននេះដែររមណីដ្ឋានទឹកឆាដែលពលរដ្ឋមកកម្សាន្តនៅទីនោះពួកគាត់មានរិះគន់យ៉ាងខ្លាំងចំពោះផ្លូវចូលខាងភូមិឆាំឆាឃុំតាអុងស្រុកចំការលើដោយម្ចាស់ម៉ៅការឈ្មោះតាឌឿនធ្វើផ្លូវមិនស្អាតហើយដាក់បារ៉ាស់យកលុយចំនួន២កន្លែង១កន្លែងរាប់មនុស្សយកលុយក្នុងមនុស្សម្នាក់២០០០៛មួយកន្លែងទៀតម៉ូតូជិះចូលម៉ូតូ១មនុស្សម្នាក់៣០០០៛រឺម៉កមួយ៥០០០៛រថយន្ត១តម្លៃ១០០០០៛៕ ដោយ៖ ss5

GoldenSky-LongBanner
អត្ថបទដែលជាប់ទាក់ទង
Open

Close